លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Gia Lai

(VOVWORLD) - នារសៀលថ្ងៃទី ២៦ មករា នៅខេត្ត Gia Lai ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Gia Lai។ 
លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Gia Lai - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai។ (រូបថត៖ Lam Hien/quochoi.vn)
ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើ ឱ្យខេត្ត Gia Lai កសាងក្នុងពេលឆាប់ៗនេះ ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវផែនការ ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងធានាការពារសន្តិសុខនៅតំបន់ Tay Nguyen ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; បន្តកែលម្អបរិយាកាសអាជីវ កម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ; អនុវត្តន៍កំណែទម្រង់រដ្ឋបាលឱ្យបានល្អ; ការបញ្ចេញដើមទុនវិនិយោគសាធារណៈ; អំពាវនាវនិងទាក់ទាញវិនិយោគិនក្នុងវិស័យ កែច្នៃកសិផលនិងរុក្ខផល ដើម្បីបង្កើនតម្លៃផលិតផល។
ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ទឹកប្រាក់ចំនួន ១០ ពាន់លានដុង (៤០ម៉ឺនដុល្លារ អាមេរិក) ពីធនាគារ Vietinbank ដល់ខេត្ត Gia Lai ដើម្បីជួយឧបត្ថម្ភការសាងសង់ទីស្នាក់ការនគរ បាលឃុំព្រំដែន រួមចំណែកលើកកំពស់គុណភាពនៃការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារអធិបតេយ្យភាពព្រំដែនក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ