លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចិន

(VOVWORLD) - កាលពីយប់ថ្ងៃទី ៧ មេសា បន្ទាប់ពីបានមកដល់ទីក្រុងប៉េកាំង ដើម្បីចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាម និងជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅប្រទេស
ចិន។

លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅចិន - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai និងលោកជំទាវ ទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Vuong Dinh Hue។ (រូបថត៖ VOV)
ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើអត្ថន័យដ៏សំខាន់នៃដំណើរទស្សនកិច្ចលើកនេះ ក្នុងការរក្សាការជួបប្រាស្រ័យជាន់ខ្ពស់ និងការផ្លាស់ប្តូរ យុទ្ធសាស្ត្រជាន់ខ្ពស់រវាងបក្សទាំងពីរ រដ្ឋទាំងពីរវៀតណាមនិងចិន។ លោកប្រធាន រដ្ឋសភាបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីថ្លែងការណ៍រួមវៀតណាម-ចិនឆ្នាំ២០២៣ បានកំណត់ “គោលជំហរថ្មី” សម្រាប់ទំនាក់ទំនងវៀតណាម-ចិន និងការទទួលខុសត្រូវ នាពេលខាងមុខ ដោយត្រូវតែដាក់ពង្រាយ និងអនុវត្តន៍ជាក់ស្ដែងនូវការយល់ដឹងរួម រវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ ប្រទេសទាំងពីរ នាំមកនូវលទ្ធផលជាក់ស្ដែងល្អ ប្រសើរ ជាពិសេសលើសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការដែលបានកំណត់។
លោកប្រធានរដ្ឋសភាមានបំណងចង់ឲ្យស្ថានទូតវៀតណាមនឹងបន្តដាក់ពង្រាយ និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពថែមទៀតនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ; ស្រាវជ្រាវ និងស្នើយន្តការសហប្រតិបត្តិការថ្មី ដែលសមស្របទៅនឹងលក្ខខណ្ឌជាក់លាក់នៃប្រទេសទាំងពីរ។ អំពីការងារសហគមន៍ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើថា៖
“នៅប្រទេសចិន ក្រៅពីស្ថានទូត យើងក៏មានស្ថានអគ្គកុងស៊ុលចំនួន៥ដែរ។ ខ្ញុំសូមស្នើឲ្យស្ថានទូតបន្តយកចិត្តទុកដាក់បន្ថែមទៀតដល់សហគមន៍។ សហគមន៍របស់ យើងមានចំនួនច្រើនហើយ ប៉ុន្តែត្រូវមានភាពរឹងមាំទៀតផង។ ជាពិសេស ត្រូវយកចិត្ត ទុកដាក់លើការកសាងសមាគម និងសហជីព។ បក្ស រដ្ឋ ជានិច្ចកាលចាត់ទុកសហ គមន៍ជនវៀតណាមនៅឯបរទេស រួមទាំងសហគមន៍ជនវៀតណាមនៅចិន ជាផ្នែក មួយដែលមិនអាចកាត់ផ្តាច់បាននៃផែនមហាសាមគ្គីជនជាតិទាំងមូល។ យើងត្រូវជំរុញការថែទាំជនវៀតណាមនៅឯបរទេស ជាពិសេសបញ្ហាគាំពារពលរដ្ឋ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ