លោកប្រធានរដ្ឋសភា Vuong Dinh Hue៖ ប្រជាជនត្រូវតែជាមជ្ឈមណ្ឌលនៃកិច្ចខិតខំប្រឹងប្រែងនិងគោលនយោបាយជាតិ
(VOVWORLD) - នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុង វីយែននៃសាធារណរដ្ឋអូទ្រីស សន្និសីទនៃប្រធានរដ្ឋសភាពិភពលោកលើកទី ៥ (WCSP5) បានប្រារព្ធធ្វើឡើង។
|
គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភា វៀតណាមដឹកនាំដោយប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចូលរួមសន្និសីទនេះ។ ថ្លែងក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានឲ្យដឹងថា៖ ពិភពលោកនាពេលបច្ចុប្បន្ននេះ កំពុងប្រ ឈមមុខ នឹងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលមកពីជម្លោះអូសបន្លាយ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននិង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង សន្តិសុខប្រភពទឹក ជាពិសេសការបំផ្លិចបំផ្លាញដ៏អាក្រក់នៃជំងឺរាតត្បាតកូវីដ -១៩ ... ក្នុងស្មារតីនោះ សភាទាំងអស់ត្រូវការបង្ហាញពីតួនាទីដឹកនាំហើយរួមដំណើរជាមួយរដ្ឋាភិបាល ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី តភ្ជាប់ដើម្បីលើកកម្ពស់ប្រភពធនធាន ដើម្បីជំនះជំងឺរាតត្បាតកូវីដ ១៩ ការពារអាយុជីវិតសុខភាពប្រជាជន ថែរក្សាបរិស្ថានសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ទីមួយ ប្រជាជនត្រូវស្ថិតជាមជ្ឈមណ្ឌលនៃកិច្ចខិតខំប្រឹងប្រែងនិងគោលនយោបាយជាតិទាំងអស់។ សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពអាចសម្រេចបានលុះត្រាតែប្រជាជនត្រូវបានធានាជាមូលដ្ឋាននូវលក្ខខណ្ឌរស់នៅ ប្រកបដោយសុវត្ថិភាពនិងសុភមង្គល។ ទីពីរ អនុវត្តន៍ដោយយុត្តិធម៌នូវវ៉ាក់សាំងសម្រាប់មនុស្សគ្រប់គ្នា បើកទ្វារសម្រាប់ការធ្វើដំណើរឆ្លងដែន ប៉ុន្តែធានាសុវត្ថិភាពផ្នែកវេជ្ជសាស្ត្រ។ ទីបីធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិនិងយន្តការពហុភាគីប្រកបដោយប្រសិទ្ធភាពគឺជាមូលដ្ឋានសម្រាប់ការតភ្ជាប់ប្រកបដោយសុខដុមនីយកម្មរវាងពហុភាគីនិយមនៅកម្រិតពិភពលោកនិងលក្ខណៈជាក់ស្តែងនៃតំបន់និងថ្នាក់ជាតិដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខឆ្នាំ ២០២០-២០២១ វៀតណាមបានខិតខំប្រឹងប្រែងដើម្បីជំរុញការរួបរួមគ្នារវាងអាស៊ាននិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើបញ្ហាសន្តិភាព សន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់”៕