លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតទីក្រុង Hai Phong

(VOVWORLD) - ម្ចាស់ឆ្នោតក៏បានវាយតម្លៃ ខ្ពស់ចំពោះការងារការទូតវ៉ាក់សាំងនៅពេលកន្លងមក និងការអនុវត្តគោលដៅ ដើរទន្ទឹមគ្នាទាំង២របស់រដ្ឋាភិបាលដោយបង្ការទប់ស្កាត់ជម្ងឺរាតត្បាតប្រកប ដោយប្រសិទ្ធភាពផង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ 
លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតទីក្រុង Hai Phong - ảnh 1(រូបថត៖ TTXVN)
នៅព្រឹកថ្ងៃទី៩ ខែតុលា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងគណៈប្រតិភូរដ្ឋសភាទីក្រុង Hai Phong បានអញ្ជើញជួបសំណេះ សំណាលជាមួយម្ចាស់ឆ្នោតមុនពេលប្រព្រឹត្តទៅសម័យប្រជុំលើកទី២ រដ្ឋសភា នីតិកាលទី១៥ នៅស្រុក Tien Lang។ ជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត នេះត្រូវបានផ្សាយផ្ទាល់ដល់ឃុំ ទីរួមស្រុកចំនួន២១កន្លែង។
ម្ចាស់ឆ្នោតបានវាយតម្លៃខ្ពស់ពីជោគជ័យនៃសម័យប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី១៥ ដែលបានបោះឆ្នោតជ្រើសតាំងកម្មាភិបាលជាន់ខ្ពស់នៃរដ្ឋសភា រដ្ឋ និងរដ្ឋាភិបាលក្នុងអាណត្តិ២០២១-២០២៦ ដោយទទួលបានសម្លេងគាំទ្រ ខ្ពស់ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ម្ចាស់ឆ្នោត។ ម្ចាស់ឆ្នោតក៏បានវាយតម្លៃ ខ្ពស់ចំពោះការងារការទូតវ៉ាក់សាំងនៅពេលកន្លងមក និងការអនុវត្តគោលដៅ ដើរទន្ទឹមគ្នាទាំង២របស់រដ្ឋាភិបាលដោយបង្ការទប់ស្កាត់ជម្ងឺរាតត្បាតប្រកប ដោយប្រសិទ្ធភាពផង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ ម្ចាស់ឆ្នោតស្នើឲ្យ រដ្ឋសភា រដ្ឋាភិបាលបន្តយកចិត្តទុកដាក់ ចេញផ្សាយគោលនយោបាយឧបត្ថម្ភ សម្រាប់អង្គភាពអាជីវកម្មដើម្បីស្ដារសេដ្ឋកិច្ច ឃ្លាំមើលការចំណាយ ហើយជួយ ឧបត្ថម្ភដល់ការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។ និយាយអំពីបញ្ហានេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue ឲ្យដឹងថា៖ “មជ្ឈឹមបានពិភាក្សា ហើយនាពេលខាងមុខនេះ រដ្ឋសភានឹងពិភាក្សាពីការ ចំណាយថវិកាផងដែរ។ នាពេលខាងមុខនេះ យើងនឹងកសាងផែនការមេអំពី ការស្ដារសេដ្ឋកិច្ចក្រោយជម្ងឺរាតត្បាត។ នេះមិនត្រឹមតែជាបញ្ហាសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាសង្គម អប់រំ សុខភាពនិងស្មារតីទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ