លោកប្រធានរដ្ឋសភា៖ ក្រុមឃ្លាំមើលត្រូវមានភាពបត់បែនក្នុងការរៀបចំអនុវត្តភារកិច្ច

(VOVWORLD) - លោកប្រធានរដ្ឋសភា Vuong Dinh Hue បានលើកច្បាស់ថា ការងារឃ្លាំមើលជា ឯកទេសរបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាមានវិសាលភាពដ៏ ទូលាយ ដូច្នេះត្រូវកំណត់ឲ្យបានច្បាស់លាស់នូវគោលដៅ តម្រូវការនៃឯកទេស នីមួយៗ ពីនោះកំណត់វិសាលភាព មុខសញ្ញានិងវិស័យស្នូលៗ ដែលត្រូវការ ឃ្លាំមើល។

លោកប្រធានរដ្ឋសភា៖ ក្រុមឃ្លាំមើលត្រូវមានភាពបត់បែនក្នុងការរៀបចំអនុវត្តភារកិច្ច - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី២៧ សីហា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសម្រាប់ការអនុវត្តការងារ ឃ្លាំមើលជាឯកទេសរបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានលើកច្បាស់ថា ការងារឃ្លាំមើលជា ឯកទេសរបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាមានវិសាលភាពដ៏ ទូលាយ ដូច្នេះត្រូវកំណត់ឲ្យបានច្បាស់លាស់នូវគោលដៅ តម្រូវការនៃឯកទេស នីមួយៗ ពីនោះកំណត់វិសាលភាព មុខសញ្ញានិងវិស័យស្នូលៗ ដែលត្រូវការ ឃ្លាំមើល។ ក្នុងបរិបទនៃជម្ងឺកូវីដ ១៩ លោកប្រធានរដ្ឋសភាតម្រូវឲ្យក្រុមឃ្លាំមើលត្រូវ មានភាព បត់បែនក្នុងការរៀបចំអនុវត្ត។ ទន្ទឹមនឹងនោះ ត្រូវបែងចែកភារកិច្ចឲ្យបាន ច្បាស់លាស់ មានអ្នកទទួលខុសត្រូវ ព្រមទាំងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងស្ថាប័ននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ