លោកប្រធានរដ្ឋសភា ធ្វើទស្សនកិច្ចនៅការិយាល័យ FPT ប្រចាំឥណ្ឌូនេស៊ី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី៦ ខែសីហានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃការិយាល័យ FPT ដែលមានទីតាំងនៅទីក្រុង Jakarta រដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី។

លោកប្រធានរដ្ឋសភា ធ្វើទស្សនកិច្ចនៅការិយាល័យ FPT ប្រចាំឥណ្ឌូនេស៊ី - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅទស្សនាការិយាល័យ FPT (រូបថត៖ VOV)

ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះតួនាទីត្រួសត្រាយរបស់ FPT ក្នុងវិស័យផ្លាស់ប្តូរឌីជីថល ដែលកំពុងរួមចំណែកនាំវៀតណាមក្លាយជាចំណុចភ្លឺនៃវិស័យព័ត៌មានវិទ្យាក្នុងតំបន់ និងពិភពលោក។ ទោះបីជាទើបតែបង្កើតបានជាងមួយខែក៏ដោយ ប៉ុន្តែការិយាល័យ FPT ប្រចាំទីក្រុងហ្សាកាតា បានបង្កើតឡើងបណ្តាញមួយ ដោយបង្ហាញពីនិន្នាការឈានទៅដល់សមុទ្រដ៏ល្ធឹងក្វើយរបស់សហគ្រាសវៀតណាម។

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរថាមពលជាវិស័យដែលវៀតណាម និងឥណ្ឌូនេស៊ីអាចចែករំលែក និងសហប្រតិបត្តិការ។ ដូច្នេះ អាជីវកម្មត្រូវមានភាពសកម្មបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវគោលដៅ ដល់ឆ្នាំ ២០៣០ សេដ្ឋកិច្ចឌីជីថលនឹងស្រូបយកប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុប។ ប្រធានរដ្ឋសភាបានស្នើឲ្យ FPT គួរតែជាចំណុចស្នូលដើម្បីជំរុញ និងតភ្ជាប់អាជីវកម្មនៃប្រទេសទាំងពីរក្នុងវិស័យនេះ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក៏បានលើកឡើងដែរថា នាពេលថ្មីៗនេះ រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមបានប្រកាសឱ្យប្រើប្រាស់ និងសុក្រិតនូវប្រព័ន្ធច្បាប់ជាច្រើន  ដើម្បីបម្រើដល់ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះបានអនុម័តលើច្បាប់ស្តីពីវិទ្យុហ្វ្រេកង់ បានប្រកាសឱ្យប្រើច្បាប់ស្តីពីប្រតិបត្តិការអេឡិច ត្រូនិក និងកំពុងពិចារណាអនុម័តលើច្បាប់ពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះមានច្បាប់ស្តីពីទូរគមនាគមន៍ (ធ្វើវិសោធនកម្ម) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ