លោកប្រធានរដ្ឋសភាចូលរួម និងដឹកនាំការហាត់សមចុងក្រោយសម្រាប់ពិធីបើក សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ កញ្ញា នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួម និងដឹកនាំកម្មវិធីហាត់សម ចុងក្រោយសម្រាប់ពិធីបើកសន្និសីទសមាជិកសភាវ័យក្មេងសកល។ 

លោកប្រធានរដ្ឋសភាចូលរួម និងដឹកនាំការហាត់សមចុងក្រោយសម្រាប់ពិធីបើក សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ - ảnh 1លោកប្រធានរដ្ឋសភាចូលរួម និងដឹកនាំការហាត់សមចុងក្រោយសម្រាប់ពិធីបើកសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩។ (រូបថត៖ VOV)
មុនពេលចូលរួម កម្មវិធីហាត់សម លោកប្រធានរដ្ឋសភា Vuong Dinh Hue បានទៅទស្សនាស្តង់ទំនិញ នៅឯពិព័រណ៍សមិទ្ធិផលនវានុវត្តន៍និងផលិតផល OCOP; ត្រួតពិនិត្យសំណង់នានា ដែលបម្រើសន្និសិទសមាជិកសភាវ័យក្មេងសកលលើកទី ៩ នៅមជ្ឈមណ្ឌលសន្និសីទ ជាតិ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានក្រើនរំលឹកថា គណៈកម្មាធិការ រៀបចំសន្និសីទចាំបាច់ត្រូវពិចារណាទំលាប់របស់សហភាពអន្តរសភាពិភពលោក (IPU) ក្នុងការរៀបចំសន្និសីទសមាជិកសភាវ័យក្មេងសកលកាលពីមុននេះ ដើម្បីធានា ឲ្យសមស្របនឹងប្រពៃណីវប្បធម៌ និងស្ថានភាពជាក់ស្តែងរបស់វៀតណាម។
លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា សន្និសីទសមាជិកសភាវ័យក្មេងសកល គឺជាព្រឹត្តិការណ៍ពហុភាគីដ៏ធំ និងតែមួយគត់របស់វៀតណាមក្នុងឆ្នាំ ២០២៣ ដូច្នេះ នេះជាឱកាសដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយដល់មិត្តភក្តិជុំវិញពិភពលោកអំពីរូបភាព ទឹកដី និងមនុស្សវៀតណាមប្រកបដោយភាពទំនើប ភាពស្វាហាប់ សមាហរណកម្ម ពោរពេញទៅដោយអត្តសញ្ញាណ ក៏ដូចជាសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមផងដែរ។ លោកស្រី Emma Tangi Muteka សមាជិកាសភា
ណាមីប៊ី សមាជិកក្រុមប្រឹក្សាភិបាលនៃវេទិកាសមាជិកសភាវ័យក្មេង IPU បានសម្ដែងការកោតសរសើរចំពោះការ យកចិត្តទុកដាក់យ៉ាងដិតដល់របស់លោកប្រធានរដ្ឋសភា Vuong Dinh Hue ចំពោះ សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ ព្រមទាំងវាយតំលៃខ្ពស់ចំពោះការងារ ត្រៀមរៀបចំរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមផងដែរ។
សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ ដែលរៀបចំដោយរដ្ឋសភាវៀត ណាមមានប្រធានបទ៖ “តួនាទីរបស់យុវជនក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព តាមរយៈការផ្លាស់ប្ដូរឌីជីថល និងនវានុវត្តន៍”។ ប្រតិភូចំនួន ៥០០ នាក់ នឹងចូលរួមសន្និសីទនេះ ក្នុងនោះមានប្រតិភូអន្តរជាតិជាង ៣០០ នាក់មកពី ប្រទេសជាង ៧០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ