លោកប្រធានរដ្ឋសភាវៀតណាម៖ នគរបាលប្រជាជនមានឫទ្ធានុភាព មនុស្សសាស្ត្រ បម្រើប្រជាជន
(VOVWORLD) - នារសៀលថ្ងៃទី ៦ ឧសភា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានបើកសន្និសីទសង្ខេប ១ ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ ១ របស់ការិយាល័យនយោបាយ បូកសរុបយុទ្ធនាការ “កសាងរចនាប័ទ្មនគរបាលប្រជាជនប្រកបដោយឫទ្ធានុភាព មនុស្សសាស្ត្រ បម្រើប្រជាជន”។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅសន្និសីទនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានកោតសរសើរ ហើយអបអរសាទរចំពោះលទ្ធផល និងសមិទ្ធិផលរបស់កម្លាំងនគរបាលប្រជាជន។ នាពេលខាងមុខ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យបក្សភាគនគរបាលមជ្ឈឹមនិងក្រសួងនគរបាល បន្តជំរុញខ្លាំងនូវការរៀនសូត្រ និងធ្វើតម្រាប់តាមសិតអារម្មណ៍ សីលធម៌ និងរចនាប័ទ្មរបស់លោកប្រធាន ហូជីមិញ តាមសេចក្តីសន្និដ្ឋានលេខ ១ សារាចរណ៍លេខ ៥ របស់ការិយាល័យនយោបាយ ដោយផ្សាភ្ជាប់នឹងការអនុវត្តដំបូន្មាន ៦ ប្រការដែលលោកអ៊ុំហូបង្រៀននគរបាលប្រជាជន។ ជាពិសេស ត្រូវយកចិត្តទុកដាក់ដល់ការអប់រំសតិអារម្មណ៍នយោបាយ ការអប់រំប្រពៃណី សីលធម៌ របៀបរស់នៅ ស្មារតីទទួលខុសត្រូវ ស្មារតីបម្រើមាតុភូមិ បម្រើប្រជាជនក្នុងកម្លាំងទាំងមូលផងដែរ៕