លោកប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបសំណេះសំណាល និងអនុវត្តន៍សកម្មភាពរបស់ក្រុមសមាជិការដ្ឋសភា អាណត្តិទី ១៥

(VOVWORLD) - ក្រុមសមាជិការដ្ឋសភា អាណត្តិទី ១៥បន្តផ្លាស់ប្ដូរថ្មីលើខ្លឹមសារ ធ្វើពិពិធកម្មវិធីសាស្រ្តប្រតិបត្តិការ ដើម្បីចែករំលែកបទពិសោធន៍ ព័ត៌មាន ចំណេះដឹង និងជំនាញក្នុងសកម្មភាពរបស់រដ្ឋសភា។
លោកប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបសំណេះសំណាល និងអនុវត្តន៍សកម្មភាពរបស់ក្រុមសមាជិការដ្ឋសភា អាណត្តិទី ១៥ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue

នារសៀលថ្ងៃទី ២៤ ឧសភា នៅវិមានរដ្ឋសភា បានប្រព្រឹត្តិទៅពិធីសំណេះសំណាល និងអនុវត្តន៍សកម្មភាពរបស់ក្រុមសមាជិការដ្ឋសភា អាណត្តិទី ១៥។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា រដ្ឋសភានីតិកាលទី ១៥ ដោយមានសមាជិការដ្ឋសភាចំនួន ១៥១ នាក់ កំពុងមានតម្រូវការផ្លាស់ប្ដូរថ្មីយ៉ាងសកម្មបន្ថែមទៀត ដើម្បីសក្តិសមនឹងតួនាទីជាស្ថាប័នតំណាងដ៏ខ្ពស់បំផុតរបស់អ្នកបោះឆ្នោត ដែលជាស្ថាប័នអំណាចខ្ពស់បំផុតរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ប្រការនេះតម្រូវឱ្យសមាជិការដ្ឋសភាគ្រប់រូបបង្កើនសមត្ថភាពរៀងៗខ្លួន ដើម្បីរួមចំណែកដល់បញ្ញាសមូហភាព ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “ខ្ញុំសង្ឃឹមថានៅពេលខាងមុខ សកម្មភាពដ៏មានអត្ថន័យ ដូច្នេះនឹងបន្តត្រូវបានរៀបចំឡើង ។ ដោយបានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការកសាង និងសុក្រិតប្រព័ន្ធច្បាប់និងគោលនយោបាយស្តីពីសមភាពយេនឌ័រ ។ ដាក់បញ្ជូលសមភាពយេនឌ័រក្នុងសកម្មភាពនីតិបញ្ញត្តិ ការឃ្លាំមើល និងការសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ។ បង្ហាញពីសំឡេងរបស់ស្ត្រី ការពារសិទ្ធិកុមារ និងក្រុមជនងាយរងគ្រោះក្នុងសង្គម។ លើកកម្ពស់ជំនាញប្រតិបត្តិការសម្រាប់សមាជិការរដ្ឋសភា; ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចូលរួមយ៉ាងសកម្មក្នុងវេទិកាអន្តរជាតិ និងតំបន់។ បន្តផ្លាស់ប្ដូរថ្មីលើខ្លឹមសារ ធ្វើពិពិធកម្មវិធីសាស្រ្តប្រតិបត្តិការ ដើម្បីចែករំលែកបទពិសោធន៍ ព័ត៌មាន ចំណេះដឹង និងជំនាញក្នុងសកម្មភាពរបស់រដ្ឋសភាផងដែរ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ