លោកប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា
(VOVWORLD) - ចូលរួមពិធីអបអរសាទរនេះ ខាងភាគីឥណ្ឌាមានរដ្ឋមន្ត្រីការបរទេសឥណ្ឌា S.Jashankar, អគ្គនាយកនៃក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេសឥណ្ឌា Vijay Thakur Sight និងមិត្តភក្តិឥណ្ឌាជាច្រើននាក់ទៀត។
លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា (រូបថត៖ VOV) |
នាថ្ងៃទី ១៧ ខែធ្នូ នៅទីស្នាក់ការនៃក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេសឥណ្ឌា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ឥណ្ឌា។ ចូលរួមពិធីអបអរសាទរនេះ ខាងភាគីឥណ្ឌាមានរដ្ឋមន្ត្រីការបរទេសឥណ្ឌា S.Jashankar, អគ្គនាយកនៃក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេសឥណ្ឌា Vijay Thakur Sight និងមិត្តភក្តិឥណ្ឌាជាច្រើននាក់ទៀត។
ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក៏បានអះអាងថា គោលនយោបាយរបស់វៀតណាម គឺតែងតែយកចិត្តទុកដាក់ជានិច្ច ចំពោះទំនាក់ទំនងជាមួយឥណ្ឌានិងគាំទ្រគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា និងគាំទ្រឥណ្ឌាក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលដែលអង្គការនេះត្រូវបានបើកទូលាយ។ លោកប្រធានរដ្ឋសភាក៏បានស្នើឱ្យប្រទេសទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធនាពេលខាងមុខ ដើម្បីអនុវត្តន៍ឱ្យបានល្អនូវកម្មវិធីសកម្មភាពឆ្នាំ ២០២១-២០២៣ អនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងចក្ខុវិស័យរួមសម្រាប់សន្តិភាព វិបុលភាព និងប្រជាជន ដែលត្រូវបានអនុម័តនៅខែធ្នូ ឆ្នាំ ២០២០ ដោយគោលបំណង ពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏ល្អប្រសើរនៃប្រទេសទាំងពីរ៖
“នេះជាសកម្មភាពសំខាន់ ជាចាប់ផ្តើមនៃសកម្មភាពជាច្រើន ដែលប្រទេសទាំងពីរនឹងអនុវត្តន៍ សំដៅរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌានៅឆ្នាំ ២០២២។ ខ្ញុំសូមរំលឹកពីសន្ទរកថារបស់ ប្រធានាធិបតីឥណ្ឌា Pranab Mukherjee ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនិងសម្ពោធមជ្ឈមណ្ឌលសិក្សាឥណ្ឌានៅបណ្ឌិត្យសភានយោបាយជាតិហូជីមិញ នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៤ ថា៖ “ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនដែលរីកចម្រើន ល្អប្រសើរដូចសព្វថ្ងៃនេះឡើយ… ដើម្បីការពារផលប្រយោជន៍រួមដូចជាសន្តិភាពនិងវិបុលភាព ឥណ្ឌា និងវៀតណាមត្រូវតែឈរក្បែរគ្នា… ហើយឥណ្ឌានឹងតែងតែជាមិត្តជាទីទុកចិត្ត និងស្មោះត្រង់របស់វៀតណាមជានិច្ច”។ ពាក្យពេជន៍របស់ប្រធានាធិបតីឥណ្ឌា ក៏ជាឆន្ទៈបំណងប្រាថ្នារបស់ប្រជាជនវៀតណាមនិងឥណ្ឌាផងដែរ។ ដោយអស់ពីជំនឿទុកចិត្ត និងការស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេសនិងប្រជាជនឥណ្ឌា ខ្ញុំជឿជាក់ថា ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងឥណ្ឌានឹងកាន់តែស៊ីជម្រៅជានិច្ច”៕