លោកប្រធានរដ្ឋអញ្ជើញចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំនៃសេដ្ឋកិច្ច APEC ជាមួយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច និងភ្ញៀវកិត្តិយស

(VOVWORLD) - នាថ្ងៃទី ១៦ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅសហរដ្ឋអាមេរិក ប្រធានរដ្ឋលោក Vo Van Thuong បានចូលរួមសម័យបើកនៃកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC និងសមាជិកក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច APEC (ABAC)។ នេះគឺជាសកម្មភាពប្រចាំឆ្នាំក្នុងក្របខណ្ឌនៃសប្តាហ៍កំពូល  APEC សម្រាប់មេដឹកនាំ APEC មានការពិភាក្សាដោយស្មោះត្រង់ មានខ្លឹមសារ និងផ្ទៀងស្តាប់អនុសាសន៍របស់សហគមន៍ធុរកិច្ចក្នុងតំបន់។
លោកប្រធានរដ្ឋអញ្ជើញចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំនៃសេដ្ឋកិច្ច APEC ជាមួយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច និងភ្ញៀវកិត្តិយស - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong និងថ្នាក់ដឹកនាំ APEC ក្នុងសម័យប្រជុំ។ រូបថត៖ TTXVN

នាថ្ងៃដដែល ប្រធានរដ្ឋ លោក Vo Van Thuong បានចូលរួមកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំ APEC និងភ្ញៀវកិត្តិយស គឺប្រធានាធិបតីកូឡុំប៊ី Gustavo Petro នាយករដ្ឋមន្ត្រី Fijian Sitiveni Rabuka និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឥណ្ឌា Shri Piyush Goyal។ នៅទីនេះ លោកប្រធានរដ្ឋក៏បានអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ និងដៃគូអន្តរជាតិ បង្កើនការចែករំលែកសមិទ្ធិផលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមចំណែកផ្នែកហិរញ្ញវត្ថុ និងដាក់ឱ្យដំណើរការមូលនិធិការបាត់បង់ និងការខូចខាតជាបន្ទាន់ ដើម្បីឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានការអភិវឌ្ឍខ្សោយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

មុននោះ លោកប្រធានរដ្ឋបានពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping, ប្រធានាធិបតីអាមេរិកលោក Joe Biden, ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol, នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio, នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ដើម្បីបន្តជំរុញនិងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូ និងផ្លាស់ប្តូរលើបញ្ហាដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ