លោកប្រធានរដ្ឋអញ្ជើញចូលរួមពិធីជួបសំណេះសំណាលអបអរសាទរខួបលើកទី ៥០ នៃជ័យជំនះ “ហាណូយ - Dien Bien Phu នៅលើអាកាស”

(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ ផ្នែកទ័ពការពារដែនអាកាស-ទ័ព ជើងអាកាស បានរៀបចំពិធីជួបសំណេះសំណាល រំលឹកខួបលើកទី ៥០ នៃជ័យជំនះ “ហាណូយ - Dien Bien Phu លើអាកាស” និងទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារ។

លោកប្រធានរដ្ឋអញ្ជើញចូលរួមពិធីជួបសំណេះសំណាលអបអរសាទរខួបលើកទី ៥០ នៃជ័យជំនះ “ហាណូយ - Dien Bien Phu នៅលើអាកាស” - ảnh 1 លោកប្រធានរដ្ឋ Nguyen Xuan Phuc ជាមួយតំណាងដែលចូលរួមពិធីរំលឹកខួប។
(រូបថត៖ VNA)
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចាត់ទុកថា ជ័យ ជំនះ “ហាណូយ - Dien Bien Phu លើអាកាស” មានអត្ថន័យដ៏សំខាន់ពិសេស ដែល បង្ខំឲ្យអាមេរិកត្រូវប្រកាសបញ្ឈប់ការទម្លាក់គ្រាប់បែកមកលើតំបន់ភាគខាងជើងវៀត ណាម ហើយវិលមកចូលអង្គុយតុចរចាវិញនៅសន្និសីទក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាម និង ស្តារសន្តិភាពឡើងវិញនៅវៀតណាម។ លោកប្រធានរដ្ឋមានប្រសាសន៍ថា៖ “ជ័យជំនះ “ហាណូយ - Dien Bien Phu លើអាកាស” បានបង្ហាញពីគោលមាគ៌ា នយោបាយ និងយោធាដ៏ត្រឹមត្រូវរបស់បក្ស។ នេះគឺជាជ័យជំនេះមួយក្នុងចំណោម ជ័យជំនះដ៏មហិមាររបស់ប្រជាជាតិវៀតណាមក្នុងសតវត្សទី២០ ដូចជាជ័យជំនះ Chi Lang, Bach Dang, Dong Da អញ្ចឹង។ សម្រាប់សម័យកាល នេះគឺជាជ័យជំនះនៃរបប សង្គមនិយម  ដែលបើកផ្លូវនាំទៅការដួលរលំនៃរបបអាណានិគមនិយមថ្មីនៅវៀត ណាម ហើយរួមចំណែកពង្រឹងកម្លាំង និងសន្ទុះវាយប្រហារនៃចលនាបដិវត្តន៍ពិភព លោកទៅលើចក្រពត្តិនិយម”។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជ័យជំនះ “ហាណូយ - Dien Bien Phu លើអាកាស” បន្សល់ទុកនូវមេរៀនដ៏មានតម្លៃដែលអាច យកទៅអនុវត្តន៍ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។ នោះគឺ ជាមេរៀនក្នុងការពង្រីកកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល គួបផ្សំនឹងកម្លាំងនៃ សម័យកាល; មេរៀនអំពីការច្នៃប្រឌិត ភាពខ្លួនទីពឹងខ្លួន; មេរៀនអំពីជំនួយដ៏ស្មោះ ត្រង់របស់មិត្តភ័ក្តិ និងប្រជាជនជឿនលឿនលើទូទាំងពិភពលោកសម្រាប់ការតស៊ូ សង្គ្រោះជាតិរបស់ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ