លោកប្រធានរដ្ឋអញ្ជើញចូលរួមសន្និសីទបូកសរុប១០ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រការពារមាតុភូមិ

(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទ ប្រធានរដ្ឋលោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះទីក្រុងហូជីមិញដែលបានបង្កើតផែនការសកម្មភាព សម្របសម្រួលយ៉ាងជិតស្និទ្ធនូវភារកិច្ចការពារមាតុភូមិទៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកប្រធានរដ្ឋអញ្ជើញចូលរួមសន្និសីទបូកសរុប១០ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រការពារមាតុភូមិ - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ baochinhphu.vn)

នាព្រឹកថ្ងៃទី១០ ខែមីនា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី។

ថ្លែងមតិក្នុងសន្និសីទ ប្រធានរដ្ឋលោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះទីក្រុងហូជីមិញដែលបានបង្កើតផែនការសកម្មភាព សម្របសម្រួលយ៉ាងជិតស្និទ្ធនូវភារកិច្ចការពារមាតុភូមិទៅក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទីក្រុងក៏បានអនុវត្តយ៉ាងល្អនូវភារកិច្ចកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព  បង្កើតការ ងារធ្វើ និងធានាសន្តិសុខសង្គម។ នាពេលខាងមុខ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឲ្យទីក្រុងហូជីមិញ បន្តជ្រួតជ្រាប និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី ជាមួយនិងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីទិសដៅនៃការសាងសង់ និងការអភិវឌ្ឍទីក្រុង ចាប់ពីពេលនេះដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ