លោកប្រធានរដ្ឋអញ្ជើញជួបធ្វើការជាមួយក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាលើកលែងទោស

(VOVWORLD) - ក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងជាថ្មីម្តងទៀតថា ការលើកលែងទោសគឺជាគោលនយោបាយមនុស្សធម៌ដែលមានអត្ថន័យនយោបាយ និងសង្គមយ៉ាងធំធេង។ 
លោកប្រធានរដ្ឋអញ្ជើញជួបធ្វើការជាមួយក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាលើកលែងទោស - ảnh 1

នារសៀលថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រឹក្សាស្តីពីការលើកលែងទោស និងស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីត្រួតពិនិត្យការរៀបចំការអនុវត្តការលើកលែងទោសតាមសេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសនៅឆ្នាំ ២០២២។

ក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងជាថ្មីម្តងទៀតថា ការលើកលែងទោសគឺជាគោលនយោបាយមនុស្សធម៌ដែលមានអត្ថន័យនយោបាយ និងសង្គមយ៉ាងធំធេង។ លោកប្រធានរដ្ឋវាយតម្លៃថា សមាជិកក្រុមប្រឹក្សាពិគ្រោះលើកលែងទោស ជាពិសេសក្រសួងនគរបាល និងពន្ធនាគារ បានអនុវត្តន៍ការងាររបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ស្របតាមច្បាប់ ទាន់ពេលវេលា ធានាបាននូវប្រជាធិបតេយ្យ។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋបានបញ្ជាណែនាំថា បន្ទាប់ពីក្រុមប្រឹក្សាពិគ្រោះលើកលែងទោសបានដាក់ឯកសារសំណើសុំលើកលែងទោសពិសេសរួចមក ការិយាល័យប្រធានរដ្ឋបានសម្របសម្រួលពិនិត្យឯកសារនេះម្តងទៀត មុននឹងដាក់ជូនប្រធានរដ្ឋ ដើម្បីបញ្ចៀសនូវកំហុសឆ្គង។ ទន្ទឹមនឹងនោះ សន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើងដើម្បីប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋ ដូច្នេះនៅថ្ងៃទី ១ ខែកញ្ញា សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ពីការលើកលែងទោសអាចត្រូវបានប្រតិបត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ