លោកប្រធានហូជីមិញជាមួយបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍនិងការពារមាតុភូមិ

(VOVWORLD) - នេះជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រជាតិ ក្នុងឱកាសរំលឹកខួប លើកទី១៣០ទិវាកំណើតរបស់លោកប្រធានហូជីមិញ ដែលបានរៀបចំ ឡើងនាព្រឹកថ្ងៃទី៨ ឧសភា នៅរដ្ឋធានីហាណូយ និងទីកន្លែងចំនួន៦៨ ផ្សេងទៀតទូទាំងប្រទេសតាមរយៈប្រព័ន្ធវីដេអូផ្ទាល់។

ថ្លែងនៅសិក្ខាសាលានេះ អតីតឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Khoan បានអះអាងថា៖         “លោកប្រធានហូជីមិញជាអ្នកស្នេហាជាតិដ៏មហិមារម្នាក់។ លោកអ៊ុំ បានលះបង់អស់មួយជីវិតដើម្បីប្រដេញតាមសតិអារម្មណ៍ដ៏ខ្ពង់ខ្ពស់នោះគឺឯករាជ្យជាតិនិងឯកភាពមាតុភូមិ។ ក្នុងមរតកសាសន៍របស់ខ្លួន លោកអ៊ុំ បានសម្ដែងនូវបំណងប្រាថ្នាអំពីប្រទេសវៀតណាមួយដ៏ឯករាជ្យ ឯកភាព និង មានបូរណភាពដែនដី។ លោកអ៊ុំជានិច្ចកាលផ្សាភ្ជាប់បុព្វហេតុ ជាតិទៅ នឹងបុព្វហេតុជឿនលឿនរបស់ពិភពលោក។ សតិអារម្មណ៍នោះនៅតែបន្ត ដឹកនាំយើងក្នុងសម័យបច្ចុប្បន្នដែរ។ គោលមាគ៌ាកិច្ចការបរទេសរបស់យើង គឺផ្សាភ្ជាប់កម្លាំងពលំជាតិជាមួយកម្លាំងពិភពលោក”។

ចំណែកឯ តំណាងអចិន្រ្តៃយ៍គណៈលេខាលោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា ពេលប្រឈមនឹងការលំបាកសាកល្បងជាច្រើនដូច បច្ចុប្បន្ននេះ គឺត្រូវយល់ជ្រួតជ្រាបនិងអនុវត្តដំបូន្មានរបស់លោកប្រធានហូជីមិញ ឲ្យបានល្អថែមទៀត។

“អាស្រ័យដោយមានកម្លាំងនៃប្រព័ន្ធនយោបាយដ៏ឆ្នើមនិងកម្លាំងនៃ ផែនមហាសាមគ្គីជនជាតិទាំងមូល វៀតណាមសម្រេចបានជោគជ័យដំបូង ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ដែលត្រូវបានប្រជាជនគាំទ្រ យ៉ាងខ្លាំងក្លានិងសហគមន៍អន្តរជាតិកោតសរសើរ។ នេះជាសាក្ខីភាពដ៏រស់ រវើកនៃកម្លាំងចម្រុះរវាងឆ័ន្ទៈរបស់បក្សនិងទឹកចិត្តរបស់ប្រជាជន។ ពីនោះ យើងមានកម្លាំងចលករ ជំនឿជាក់និងបំណងប្រាថ្នាបន្ថែមទៀតដើម្បីផ្លាស់ ប្ដូរថ្មី អភិវឌ្ឍប្រទេសជាតិដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ ខ្លាំងមាំមួន ប្រកៀកស្មានឹងមហាអំណាចនៅទ្វីបទាំង៥ដូចដែលបំណងប្រាថ្នា របស់លោកប្រធានហូជីមិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ