លោកប្រធានហូជីមិញដឹកនាំបដិវត្តន៍វៀតណាមទទួលបានភាពជោគជ័យ

(VOVWORLD) - ក្នុងដំណើរការស្វែងរកមាគ៌ាសង្គ្រោះជាតិ លោកប្រធាន ហូជីមិញ បានឆ្ពោះរកលទ្ធិម៉ាក្យ - លេនីន ដោយបានចូលរួមបង្កើតបក្សកុម្មុយនិស្តបារាំងនាឆ្នាំ ១៩២០ ហើយក្លាយទៅជាជន កុម្មុយនិស្តវៀតណាមដំបូងបង្អស់ផងដែរ។ 
លោកប្រធានហូជីមិញដឹកនាំបដិវត្តន៍វៀតណាមទទួលបានភាពជោគជ័យ - ảnh 1លោកប្រធានហូជីមិញដឹកនាំបដិវត្តន៍វៀតណាមទទួលបានភាពជោគជ័យ (រូបថត៖ vov.vn)

ចាប់តាំងពីពេលនេះតទៅ លោកប្រធានហូជីមិញបានបង្កើតឡើងបក្សកុម្មុយនិស្តវៀតណាម ដែលបន្សល់ទុកឱ្យប្រទេស វៀតណាមនូវបុព្វហេតុមួយដ៏ត្រចេះត្រចង់។ ការរួមវិភាគទាននិងការលះបង់របស់លោកប្រធានហូជីមិញ ទទួលបានការកោតសរសើរពិសេសពីសំណាក់មិត្តភក្តិអន្តរជាតិផងដែរ។

ក្នុងឆាកជីវិតធ្វើសកម្មភាពបដិវត្តន៍របស់ខ្លួន លោកប្រធានហូជីមិញ បានធ្វើដំណើរទៅកាន់តំបន់ជាច្រើននៅលើពិភពលោក ប៉ុន្តែប្រទេសចិនប្រហែលជាកន្លែងដែលលោកទៅមកវិញយ៉ាងច្រើនដងជាងគេ។ នៅទីនេះ លោកប្រធាន ហូជីមិញបានបង្កើតសមាគមសមមិត្តយុវជនបដិវត្តវៀតណាមនិងបើកថ្នាក់បណ្តុះបណ្តាលស្តីពីនយោបាយបដិវត្តនៅខេត្តក្វាងចូវ (Guangzhou ) ដើម្បីត្រៀមរៀបចំនិងបង្កើតបក្សកុម្មុយនិស្តវៀតណាម។ លោក Zhang De Wei អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមបានវាយតម្លៃថា៖

«មុនពេលបង្កើតបក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញបានបង្កើតសមាគមសមមិត្តយុវជនបដិវត្ត វៀតណាមនៅប្រទេសចិន។ នេះគឺជាអង្គការមួយដើម្បីលោកប្រធានហូជីមិញផ្សព្វផ្សាយសតិអារម្មណ៍ជឿនលឿន និងស្មារតី   តស៊ូរំដោះជាតិ និងដណ្តើមឯករាជ្យជាតិ សម្រាប់យុវជនវៀតណាម។ ហេតុដូច្នេះតួនាទីរបស់លោកប្រធានហូជីមិញក្នុងដំណើរការនេះអាចនិយាយយ៉ាងខ្លីថាគឺជាអ្នកចាត់តាំង អ្នកដឹកនាំ ស្ថាបនិក និងអគ្គមគ្គុទេសដ៏មហិមាជាពិតៗតែម្តង» ។

ពិតណាស់ថា ក្នុងឱកាសនេះមិត្តភក្តិអន្តរជាតិជាច្រើនក៏បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់បក្សកុម្មុយនីស្ត វៀតណាម ក្រោមការដឹកនាំដ៏ឈ្លៃវៃរបស់លោកប្រធានហូជីមិញ។ លោកសាស្រ្តាចារ្យ បណ្ឌិតផ្នែកប្រវត្តិសាស្ត្រលោក Vladimir Kolotov នាយកវិទ្យាស្ថានស្រាវជ្រាវហូជីមិញនៃសាកលវិទ្យាល័យជាតិ St. Petersburg (ប្រទេសរុស្ស៊ី) បានអះអាងថាក្នុងរយៈពេល ៩០ ឆ្នាំកន្លងមកនេះដោយមានបសត្តិអារម្មណ៍របស់លោកប្រធានហូជីមិញបានបន្សល់ទុកនោះ បក្សកុម្មុយនិស្តវៀតណាម ជានិច្ចកាលបង្ហាញនូវភាពបត់បែននិងភាពប៉ិនប្រសប់ទាន់ពេលវេលា ហើយនាំមកនូវសមិទ្ធិផលដ៏អស្ចារ្យដល់ប្រទេសជាតិក្នុងការស្វែងរកមាគ៌ាធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធ ភាពក្នុងស្ថានភាពពិភពលោកកាន់តែស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនឹងនេះអគ្គលេខាបក្សកុម្មុយនីស្តអេហ្ស៊ីប លោក Salah Adly Abdelhafiz បានអះអាងថាគណបក្សកុម្មុយនីស្តវៀតណាមគឺជានិមិត្តរូបដ៏ធំមួយ។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញ ប្រជាជនវៀត   ណាមកាន់តែមានជីវភាពរស់នៅសម្បូរធូរធារ សុភមង្គលនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ