លោកប្រធានហូជីមិញត្រូវបានប្រជាជនបង់ក្លាស្ងើចសរសើរ
(VOVWORLD) - លោកប្រធានហូជីមិញត្រូវបានប្រជាជនបង់ក្លាដែស ជាច្រើនកុះករស្ងើចសរសើរដូចនៅវៀតណាមដែរ។ លោកប្រធានហូជីមិញបានក្លាយទៅជានិមិត្តរូបនៃអ្នកនយោបាយដ៏ឆ្នើមមួយរូបក្នុងដួងចិត្តប្រជាជនបង់ក្លាដែស។
រូបថតឯកសារ (VTV) |
ក្នុងឱកាស នៃពិធីរំលឹកគម្រប់ខួបលើកទី ១៣០ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ខែឧសភា ២០២០) លោកស្រី Pooja Sengupta ដែលជានាយិការសិល្បៈ ស្ថាបនិករោងល្ខោន Turongomi របស់បង់ក្លាដែស និងជាអ្នកស្រាវជ្រាវ អ្នកដឹកនាំល្ខោនរបាំ ស្ដីពីជីវិតរបស់លោកប្រធានហូជីមិញ (សម្តែងនាខែកញ្ញាឆ្នាំ ២០១៩) មានអត្ថបទសរសេរអំពីមនោសញ្ចេតនារបស់ប្រជាជនបង់ក្លាដែសជូនចំពោះលោកប្រធានហូជីមិញ។
យោងតាមលោកស្រី Pooja Sengupta ថា លោកប្រធានហូជីមិញត្រូវបានប្រជាជនបង់ក្លាដែស ជាច្រើនកុះករស្ងើចសរសើរដូចនៅវៀតណាមដែរ។ លោកប្រធានហូជីមិញបានក្លាយទៅជានិមិត្តរូបនៃអ្នកនយោបាយដ៏ឆ្នើមមួយរូបក្នុងដួងចិត្តប្រជាជនបង់ក្លាដែស។ លោកប្រធានហូជីមិញបានធ្វើដំណើរទៅកាន់គ្រប់ទិសទី ដើម្បីស្វែងរកការគាំទ្ររបស់មិត្តភក្តិអន្តរជាតិចំពោះបុព្វហេតុរំដោះជាតិនិងឯកភាពប្រទេសជាតិវៀតណាមផង ដែរ៕