លោកប្រធានហូជីមិញនៅក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ

(VOVWORLD) - នៅគ្រប់ទីកន្លែងទូទាំងពិភពលោក ជាពិសេសគឺកន្លែងដែលលោក ប្រធានធ្លាប់បានទៅដល់ រូបភាពរបស់លោកប្រធានហូជីមិញ អគ្គមគ្គុទេស ដ៏មហិមារមួយរូបរបស់ពិភពលោកក្នុងសតវត្សទី២០ នៅតែស្ថិតស្ថិរគងវង្ស ជានិច្ច។

លោកប្រធានហូជីមិញ ឈ្មោះដែលមិនត្រឹមតែបំផុសឡើងមនោ សញ្ចេតនាជាទីគោរពក្នុងដួងចិត្តប្រជាជនវៀតណាមម្នាក់ៗប៉ុណ្ណោះទេ ថែម ទាំងបង្កើតឡើងការចាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះមិត្តភក្តិអន្តរជាតិទៀតផង។ នៅគ្រប់ទីកន្លែងទូទាំងពិភពលោក ជាពិសេសគឺកន្លែងដែលលោក ប្រធានធ្លាប់បានទៅដល់ រូបភាពរបស់លោកប្រធានហូជីមិញ អគ្គមគ្គុទេស ដ៏មហិមារមួយរូបរបស់ពិភពលោកក្នុងសតវត្សទី២០ នៅតែស្ថិតស្ថិរគងវង្សជានិច្ច។

លោកប្រធានហូជីមិញនៅក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ - ảnh 1 កអគ្គរដ្ឋទូតអេហ្ស៊ីបលោក Moheb El Samra

នៅប្រទេសអេស្ស៊ីប ប្រជាជន ភាគច្រើនសុទ្ធតែបានស្គាល់ដល់វៀតណាម និងលោកប្រធានហូជីមិញ។ ឯកអគ្គរដ្ឋទូតអេហ្ស៊ីបលោក Moheb El Samra បានចែករំលែកថា៖

“លោកប្រធានហូជីមិញជានិមិត្តរូបដែលបានគាំទ្រនិងជះឥទ្ធិពលដ៏ធំធេងទៅលើចលនារំដោះជាតិនៅតាមប្រទេសអាហ្វ្រិកនានា ក្នុងនោះមាន អេហ្ស៊ីបផង។ ការតស៊ូរំដោះជាតិទាំងរបស់នៅទ្វីបអាស៊ី ក៏ដូចជាទូទាំង ពិភពលោកកាលពីមុននេះសុទ្ធតែយករូបភាពវៀតណាម-ហូជីមិញធ្វើជាគំរូដែរ”។

លោកប្រធានហូជីមិញនៅក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ - ảnh 2 លោកប្រធានហូជីមិញ (ទី២គិតពីខាងស្ដាំ) ទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកច្បាប់នៅសាកលវិទ្យាល័យ Padjadjaran កាលពីថ្ងៃទី២ មីនា ឆ្នាំ១៩៥៩។

មុននេះ៦០ឆ្នាំ លោកប្រធានហូជីមិញបានអញ្ជើញទៅបំពេញដំណើរ ទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍នេះបានចាក់គ្រឹះ សម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីររហូតដល់សព្វថ្ងៃ។ នៅក្នុង បន្ទប់ប្រពៃណីនៃសាកលវិទ្យាល័យ Padjadjaran នាបច្ចុប្បន្ន នៅតែតាំង បង្ហាញរូបថតស្ដីពីដំណើរទស្សនកិច្ចរបស់លោកប្រធាន។ លោក សាស្ត្រាចារ្យបណ្ឌិត Rina Indiastuti សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Padjadjaran បានចែករំលែកថា៖

“កាលពីថ្ងៃទី២ មីនា ឆ្នាំ១៩៥៩ លោកប្រធានហូជីមិញបានបំពេញ ទស្សនកិច្ចនៅទីក្រុង Bandung ទៅទស្សនាសាកលវិទ្យាល័យ Padjadjaran ហើយទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកច្បាប់។ ប្រទេសឥណ្ឌូ នេស៊ីនិយាយរួមនិងសាកលវិទ្យាល័យ Padjadjaran និយាយដោយឡែក មានមោទនភាពពិសេសដោយបានប្រគល់កិត្តិនាមនេះជូនលោកប្រធានហូជីមិញដែលបានប្រយុទ្ធដើម្បីឯករាជ្យរបស់វៀតណាម”។

ការរំលឹកខួបលើកទី១៣០ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ ឧសភា ឆ្នាំ១៨៩០ - ថ្ងៃទី១៩ ឧសភា ឆ្នាំ២០២០) ជាឱកាសដើម្បីមិត្តភក្តិអ ន្តរជាតិសម្ដែងនូវការកោតគោរព ព្រមទាំងអះអាងនូវតួនាទីប្រវត្តិសាស្ត្រ និងតម្លៃដ៏ធំធេងនានានៃសតិអារម្មណ៍ហូជីមិញ ចំពោះបុព្វហេតុតស៊ូរំដោះ ឯកភាពជាតិ និងកសាងលទ្ធិសង្គមនិយមនៅវៀតណាម ក៏ដូចជារាល់តម្លៃ នៃសតិអារម្មណ៍ហូជីមិញចំពោះមនុស្សលោកក្នុងសម័យបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ