លោកប្រធានហូជីមិញបានលះបង់អស់មួយជីវិតសម្រាប់បុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជាតិវៀតណាម ប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញ នាព្រឹកថ្ងៃទី១៩ ឧសភា វិទ្យុសម្លេងវៀតណាមបានផ្សាយផ្ទាល់នូវ កម្មវិធីផ្សាយសម្លេងពិសេសក្រោមប្រធានបទ “លោកអ៊ុំហូរបស់យើង” ដោយមានការចូលរួមរបស់ភ្ញៀវទាំងជាតិនិងអន្តរជាតិ។
លោកប្រធានហូជីមិញជាមួយក្មួយៗកុមារ (រូបថតឯកសារ) |
នៅក្នុងកម្មវិធីនេះ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម ដែលធ្លាប់ជាលេខា គណៈកម្មាធិការបក្សស្រុក Nam Dan ខេត្ត Nghe An ជាស្រុកកំណើត របស់លោកប្រធានហូជីមិញ បានចែករំលែកជាមួយមិត្តអ្នកស្ដាប់អំពីឆាក ជីវិតដ៏មហិមារដើម្បីប្រទេសជាតិនិងប្រជាជនរបស់អគ្គមគ្គុទេសជាទីគោរពនិងស្រឡាញ់ ក៏ដូចជាកត្តាដែលបានជះឥទ្ធិពលនិងបង្កើតឡើងសតិអារម្មណ៍ និងចរិយាសម្បត្តិដ៏ថ្លៃថ្នូររបស់លោកប្រធានហូជីមិញផងដែរ។ នៅក្នុងកម្ម វិធីនេះដែរ តាមរយៈជំនួបសន្ទនារវាងអ្នកយកព័ត៌មានរបស់ VOV ប្រចាំ នៅបារាំងជាមួយប្រវត្តិវិទូជនជាតិបារាំងលោក Alain Russio ជាអ្នកដែល មានសំណង់ស្រាវជ្រាវជាច្រើនស្ដីពីលោកប្រធានហូជីមិញនោះ បានជួយឲ្យ មិត្តអ្នកស្ដាប់យល់ដឹងបន្ថែមទៀតអំពីអគ្គមគ្គុទេសដែលមានទេពកោសល្យ លើសលុបរបស់វៀតណាមក្នុងរយៈពេលដែលលោកប្រធានហូជីមិញរស់នៅបារាំង។
វិចារណកថាដែលបានចុះផ្សាយលើកាសែត ប្រជាជន នាថ្ងៃទី១៩ ឧសភា ក្រោមចំណងជើងថា “សតិអារម្មណ៍ហូជីមិញបញ្ចាំងរស្មីជារៀង រហូតរួមជាមួយប្រជាជាតិនិងសម័យ” បានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបលើកទី ១៣០នៃទិវាកំណើតរបស់លោកប្រធានហូជីមិញប្រព្រឹត្តទៅចំពេលវេលា ដែលបក្សទាំងមូល ប្រជាជនទាំងមូលកំពុងផ្ដោតអារម្មណ៍ដំណើរការមហា សន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំង ប្រទេសលើកទី១៣របស់បក្ស ត្រៀមរៀបចំឲ្យការបោះឆ្នោតសមាជិក សភា នីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិឆ្នាំ ២០២១-២០២៦។ ដើម្បីសម្ដែងនូវការដឹងគុណចំពោះលោកប្រធាន ហូជីមិញជាទីគោរពនិងស្រឡាញ់ ប្រជាជនវៀតណាមគ្រប់រូបសុទ្ធតែខិតខំប្រឹង ប្រែងប្រឡងប្រណាំងអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចទាំងអស់ ដែលត្រូវបានដាក់ចេញនាពេលកន្លងទៅ ព្រមទាំងត្រៀមរៀបចំឲ្យបាន ល្អសម្រាប់អាណត្តិថ្មីដោយឈរលើឋានៈថ្មីនិងកម្លាំងថ្មីផងដែរ៕