លោកយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ អាស៊ានសាមគ្គីគ្នានិងប្តេជ្ញាចិត្តថែមទៀតក្នុងការទប់ទល់ជាមួយ COVID-19
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានអញ្ជើញថ្លែងសុន្ទរកថា បើកកិច្ចប្រជុំកំពូលពិសេសអាស៊ានតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីការទប់ទល់នឹងជំងឺរាតត្បាត COVID-19។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងសន្ទរកថាបើកកិច្ចប្រជុំ |
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដូចជាស្តេចស៊ុលតង់នៃប្រទេសព្រុយណេ Sultan Haji Hasanal Bolkiah Mu'izzaddin Waddaulah; នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោហ៊ុនសែន; ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo; នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith; នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Tan Sri Muhyiddin Haji Mohd Yassin; ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi; ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte; នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan o cha ផងដែរ។
អញ្ជើញថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានប្រសាសន៍ថា កិច្ចប្រជុំនេះមានសារៈសំខាន់ខ្លាំងណាស់ ដែលបានប្រារព្ធធ្វើឡើងក្នុងបរិបទដែលជំងឺរាតត្បាតដ៏កាច់សាហាវ COVID-19 កំពុងរីករាលដាលពាសពេញតំបន់និងទូទាំងពិភពលោក។ យ៉ាងណាមិញ បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ក៏កំពុងសាមគ្គីគ្នា ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាន បណ្តាលមកពីជំងឺរាតត្បាត COVID-19 ទៅលើជីវភាពរស់នៅរបស់ប្រជាជន ទៅលើសេដ្ឋកិច្ចក៏ដូចជាប៉ះពាល់ដល់ស្ថេរភាពនិងសន្តិសុខសង្គមក្នុងតំបន់ផង។
“ក្នុងអំឡុងពេលដ៏អាប់អួរនិងលំបាកនេះ គឺបានបំភ្លឺឡើងនូវស្មារតីសាមគ្គីភាពរបស់ សហ គមន៍អាស៊ាន អំពីការស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមក ក៏ដូចជារួមគ្នាដើម្បីជំនះ ពុះពាររាល់ការលំបាក ដែលបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ប្រធានអាស៊ាន ស្តីពីការការទប់ទល់ចំពោះការរីករាលដាលនៃ COVID-19 (នាថ្ងៃទី១៤ កុម្ភៈ ២០២០) រួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការពារជាតិ សេដ្ឋកិច្ច ទេសចរណ៍ និងផ្តល់ជំនួយឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋនាគ្រាជំងឺរាតត្បាត។ រាល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានបាននាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់។ លើសពីនេះទៅទៀត ជាការគ្រប់គ្រងជំងឺយ៉ាងល្អ ពោលគឺ ក្នុងចំណោមប្រជាជនអាស៊ានចំនួនទាំង ៦៥០ លាននាក់ មានត្រឹមតែ ១៥.០០០ នាក់ប៉ុណ្ណោះដែលឆ្លងជំងឺ ហើយនេះជាតួលេខទាប នៃអត្រាសកលលោកទាំងមូល។ លទ្ធផលដំបូងនេះបានធ្វើឲ្យយើងកាន់តែមានទំនុកចិត្តច្រើនជាង ប៉ុន្តែក៏មិនបរានុម័តឡើយ ហើយត្រូវសាមគ្គីភាពនិងមានការប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការប្រតិបត្តិ ដោយឈរលើស្មារតីនៃ “ភាពស្អិតរមួតនិងការឆ្លើយតប”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc។
បន្ទាប់ពីសុន្ទរកថាបើក លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ប្រធានក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) បានបង្ហាញរបាយការណ៍ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការទប់ទល់ជាមួយ COVID-19 និងអនុសាសន៍អំពីទិសដៅសហប្រតិបត្តិការនាពេលអនាគត ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំអាស៊ាន៕