លោករដ្ឋមន្ត្រី Bui Thanh Son៖ វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាធិការអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) លោក Mathias Cormann និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចូលរួម សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រី OECD (MCM) ឆ្នាំ ២០២៤ និងមាន សកម្មភាពមួយចំនួន ទៀតក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២ និងទី ៣ ខែឧសភានៅទីក្រុងប៉ារីស (ប្រទេសបារាំង)។
សន្និសីទ MCM ឆ្នាំនេះធ្វើឡើងក្រោមអធិបតីភាពរបស់ជប៉ុន ដោយមាន ប្រធានបទ "បង្កើតការផ្លាស់ប្តូររួមគ្នា៖ ដឹកនាំការពិភាក្សាជាសកលជាមួយនឹងវិធីអភិ ក្រមប្រកបដោយសត្យានុម័ត និងគួរឱ្យទុកចិត្តដើម្បីគោលដៅកំណើនប្រកបដោយ និរន្តរភាពនិងបរិយាប័ន្ន"។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបលើកទី ១០ នៃការបង្កើតកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD (SEARP)។ (រូបថត៖ VOV) |
នៅក្នុងសម័យប្រជុំពេញអង្គដំបូងនៃសន្និសីទនេះ លោក រដ្ឋមន្ត្រី Bui Thanh Son ក្នុងនាមជាសហប្រធានកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD (SEARP) សម្រាប់អាណត្តិឆ្នាំ ២០២២ - ២០២៥ បានចែករំលែកអំពីទិសដៅនិងការ ត្រិះរិះក្នុងការអភិវឌ្ឍរបស់វៀតណាម។ តាមនោះ វៀតណាមមិនប្ដូរយកកំណើនដោយ គ្រប់តម្លៃណាក៏ដោយ ហើយដាក់ប្រជាជនជាមជ្ឈភាព កម្មវត្ថុនិងគោលដៅនៃការ អភិវឌ្ឍជានិច្ច។ លោករដ្ឋមន្ត្រីបានស្នើឱ្យ OECD នាំមុខគេក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការសកល។ ក្នុងនោះ ចាំបាច់ត្រូវកសាងប្រព័ន្ធអេកូឡូស៊ីសកលប្រកបដោយ ភាពច្នៃប្រឌិត ដែលឆ្លៀតយកឲ្យបានល្អនូវនិន្នាការទន្ទឹមគ្នាទាំងពីរនោះគឺការផ្លាស់ប្តូរ បៃតង និងឌីជីថល ដោយផ្តោតលើនវានុវត្តន៍ បច្ចេកវិទ្យា AI និងការផ្លាស់ប្តូរថាមពល ដោយយុត្តិធម៌។ ទន្ទឹមនឹងនោះ បង្កើតយន្តការចែករំលែកបទពិសោធន៍ និងកសាង សមត្ថភាព ដើម្បីជួយប្រទេសនានាពង្រីកសក្តានុពលមនុស្សឲ្យបានជាអតិបរមា រំដោះ កម្លាំងចលករសម្រាប់កំណើន និងជំរុញវិបុលភាពប្រកបដោយបរិយាប័ន្ន។ OECD ត្រូវជំរុញប្រទេសជាសមាជិកឲ្យចូលរួមផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និង បច្ចេកវិទ្យាសម្រាប់ប្រទេសនៅខាងក្រៅ OECD ដើម្បីដាក់ពង្រាយរបកគំហើញ យុទ្ធសាស្ត្រនានា ជាពិសេសលើមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័ន៕