លោករដ្ឋមន្ត្រី Le Minh Hoan៖ បង្កើនការងារអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំង​នឹងការ​នេសាទ IUU

(VOVWORLD) - លោក Le Minh Hoan បានស្នើឲ្យខេត្ត Binh Dinh ត្រូវរៀបចំការងារគ្រប់គ្រងក្រុមនាវាអនុវត្តន៍យ៉ាងតឹងរ៉ឹងការតាមដានប្រភពផលិតផលជលផល បង្កើនការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។
លោករដ្ឋមន្ត្រី Le Minh Hoan៖ បង្កើនការងារអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំង​នឹងការ​នេសាទ IUU - ảnh 1លោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៩ ខែមេសា លោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ អញ្ជើញជួបធ្វើការជាមួយខេត្ត Binh Dinh ស្ដីពីការបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU ) ។ ខេត្ត Binh Dinh បច្ចុប្បន្នមាននាវានេសាទត្រីជាង ៥៣០០ គ្រឿងក្នុងនោះមាននាវានេសាទត្រីនៅដែនសមុទ្រចំនួន ៣ ២០០ គ្រឿង។

កាលពីឆ្នាំមុន ផ្ទៃទឹកវារីវប្បកម្មរបស់ខេត្ត Binh Dinh មានទំហំប្រហែល ៤ ៥០០ ហិកតា កើនឡើងជាង ១៥% បើធៀបនឹងឆ្នាំ ២០២២។ ខេត្ត Binh Dinh បានបង្កើនការងារចុះឈ្មោះ និងផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មជលផល រៀបចំការត្រួតពិនិត្យបញ្ជីឈ្មោះនាវានេសាទដែលបានចុះបញ្ជីរបស់ខេត្ត ណែនាំប្រជានេសាទឱ្យចុះបញ្ជីអាជ្ញាប័ណ្ណនេសាទ ធ្វើបច្ចុប្បន្នភាពទិន្នន័យនាវានេសាទ ១០០% ចូលក្នុងមូលដ្ឋានទិន្នន័យជលផលថ្នាក់ជាតិ។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Le Minh Hoan បានស្នើឲ្យខេត្ត Binh Dinh ត្រូវរៀបចំការងារគ្រប់គ្រងក្រុមនាវាអនុវត្តន៍យ៉ាងតឹងរ៉ឹងការតាមដានប្រភពផលិតផលជលផល បង្កើនការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។

នាព្រឹកមិញនេះដែរ ក្រុមការងារក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានចុះពិនិត្យស្ថានភាពជាក់ស្តែងនូវសកម្មភាពរបស់កំពង់ផែនេសាទ De Gi ឃុំ Cat Khanh ស្រុក Phu Cat ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ