លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ចូលរួមកិច្ចពិភាក្សាស្តីពីទំនាក់ទំនង វៀតណាម - សហរដ្ឋអាមេរិកនៅវិទ្យាស្ថាន Brookings
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក និងធ្វើជាសហ ប្រធាននៃកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាម-អាមេរិកលើកដំបូង នាថ្ងៃទី ២៦ មីនា នៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចពិភាក្សាស្តីពីទំនាក់ទំនងវៀតណាម - អាមេរិកនៅវិទ្យាស្ថាន Brookings។
ព្រឹត្តិការណ៍នេះមានការចូលរួមពីលោកស្រីបណ្ឌិត Suzanne Maloney អនុប្រធានវិទ្យាស្ថាន Brookings តំណាងរដ្ឋាភិបាល រដ្ឋសភា អង្គទូត វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងប្រតិភូប្រមាណ ៥០០ នាក់ ដែលជាអ្នកជំនាញ និងអ្នកប្រាជ្ញ សហគមន៍ធុរកិច្ច និងទីភ្នាក់ងារសារព័ត៌មានមួយចំនួនទៀតនៅសហរដ្ឋអាមេរិក។
ក្នុងសុន្ទរកថា លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា ក្នុងបរិបទដែល បរិយាកាសអន្តរជាតិមានបញ្ហាប្រឈមជាច្រើនដូចបច្ចុប្បន្ន វៀតណាមអនុវត្តន៍យ៉ាង ខ្ជាប់ខ្ជួននូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ជាពិសេស លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀត ណាមបន្តប្រកាន់ខ្ជាប់នូវរចនាបទការទូតដើមឫស្សីវៀតណាម ដើម្បីឆ្លើយតបនឹងបញ្ហា ប្រឈម និងរក្សាបរិយាកាសកិច្ចការបរទេសអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតតាមរយៈការដែល វៀតណាមមាន ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នាពេលខាងមុខ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក លោករដ្ឋមន្ត្រីបានចាត់ទុកថា ប្រទេសទាំងពីរត្រូវ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ជំរុញទំនុកចិត្តផ្នែក នយោបាយ ជាពិសេសគោរពស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក; បន្តចាត់ ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគជាស្នូល; ជំរុញកិច្ចសហប្រតិ បត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងប្រព័ន្ធអេកូឡូស៊ី semiconductor ផងដែរ៕