លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son៖ មេដឹកនាំវៀតណាម-រុស្ស៊ីឯកភាពគ្នាលើ ទិសដៅសំខាន់ៗចំនួន៥ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់ពិសេសដល់វៀតណាមក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសឆ្ពោះទៅខាងកើតរបស់រុស្ស៊ី។ 
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son៖ មេដឹកនាំវៀតណាម-រុស្ស៊ីឯកភាពគ្នាលើ ទិសដៅសំខាន់ៗចំនួន៥ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son។ (រូបថត៖ TTXVN)
កាលពីថ្ងៃទី ២១ ខែមិថុនា ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន រដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានសង្កត់ធ្ងន់ថា ដោយការ ទទួលស្វាគមន៍ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin មកបំពេញ ទស្សនកិច្ចនៅវៀតណាមរយៈពេល ២ ថ្ងៃ (ថ្ងៃទី ១៩-២០ ខែមិថុនា) វៀតណាមអះអាង ថា ជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូដ៏សំខាន់ជួរមុខរបស់ខ្លួន ហើយមានបំណងចង់ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវក្រប ខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើង។ ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់ពិសេសដល់វៀតណាមក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសឆ្ពោះទៅខាងកើតរបស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍រួមរវាង ប្រទេសទាំងពីរស្តីពីការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីនាំឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់ វិស័យ។
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son៖ មេដឹកនាំវៀតណាម-រុស្ស៊ីឯកភាពគ្នាលើ ទិសដៅសំខាន់ៗចំនួន៥ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 2ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ VOV)
លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក ប្រធានាធិបតី Vladimir Putin បានបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវាងវៀត ណាមនិងរុស្ស៊ីលើវិស័យជាច្រើន។ ប្រទេសទាំងពីរបានអះអាងថា កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចបន្តជាសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ; បន្តដករបាំងពាណិជ្ជកម្ម សម្រួលពាណិជ្ជកម្មទ្វេភាគី; ពង្រីកកាជ្រៀតចូលទីផ្សាររុស្ស៊ី សម្រាប់ការនាំចេញទំនិញប្រើប្រាស់ និងកសិផល ជលផលរបស់វៀតណាម; ជំរុញកិច្ច សហប្រតិបត្តិការវិនិយោគ ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។ វៀតណាម-រុស្ស៊ីបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិ សុខ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីស្តីពីការពារជាតិ-សន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទេសចរណ៍ ពលកម្ម វប្បធម៌ សិល្បៈ កីឡា កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ការ ផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអប់រំយុវជនជំនាន់ក្រោយ... ដើម្បីពង្រឹង មូលដ្ឋានគ្រឹះមនុស្សសាស្ត្រដ៏រឹងមាំសម្រាប់ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មេដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានអះអាងពីការគាំទ្រចំពោះប្រព័ន្ធទំនាក់ទំនងអន្តរជាតិប្រកបដោយយុត្តិធម៌ ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហ ប្រជាជាតិ។
អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរគាំទ្រការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍; ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាម គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសអនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២); គាំទ្រ ការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់សម្រេចបាននូវក្រម ប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ