លោករដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពដ៏ល្អប្រសើរជាមួយវៀតណាម

(VOVWORLD) - ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងរយៈពេល៨ខែ កន្លងមក ទោះបីជាសេដ្ឋកិច្ចសកលធ្លាក់ចុះយ៉ាងគំហុកក៏ដោយ ប៉ុន្តែទំហំ ពាណិជ្ជកម្មទ្វេភាគីហុងគ្រី-វៀតណាមនៅតែកើនឡើងយ៉ាងខ្លាំងជិត៦០%។ 
លោករដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រីវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពដ៏ល្អប្រសើរជាមួយវៀតណាម - ảnh 1លោករដ្ឋមន្រ្តី Peter Szijiarto ឆ្លើយសម្ភាសន៍របស់វិទ្យុសម្លេងវៀតណាម។ (រូបថត៖ VOV) 

ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ តុលា ដែលជាសកម្មភាពមួយក្នុងចំណោមសកម្ម ភាពដ៏សំខាន់ៗដែលខួបគម្រប់លើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ហុងគ្រីនោះ នាថ្ងៃទី១៦ តុលា រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជ កម្មហុងគ្រីលោក Peter Szijiarto បានអញ្ជើញឆ្លើយបទសម្ភាសន៍ របស់វិទ្យុសម្លេងវៀតណាម។ ក្នុងនោះ លោករដ្ឋមន្រ្តី Peter Szijiarto បាន អះអាងថា៖

“យើងបានស្ថាបនាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានគឺបរិមាណធំនៃ និស្សិតវៀតណាមធ្លាប់បានសិក្សារៀនសូត្រ ស្រាវជ្រាវនៅហុងគ្រី យល់ដឹង ច្បាស់អំពីភាសានិងវប្បធម៌ហុងគ្រី ហើយនាសព្វថ្ងៃបានវិលត្រឡប់មកវៀត ណាមវិញក្នុងតួនាទីជាបណ្ដាឯកអគ្គរដ្ឋទូតដែលរួមចំណែកដល់ការជំរុញ ទំនាក់ទំនងទ្វេភាគី។ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងរយៈពេល៨ខែ កន្លងមក ទោះបីជាសេដ្ឋកិច្ចសកលធ្លាក់ចុះយ៉ាងគំហុកក៏ដោយ ប៉ុន្តែទំហំ ពាណិជ្ជកម្មទ្វេភាគីហុងគ្រី-វៀតណាមនៅតែកើនឡើងយ៉ាងខ្លាំងជិត៦០%។ ម្យ៉ាងវិញទៀត ប្រទេសយើងទាំងពីរក៏បានសហប្រតិបត្តិការនិងជួយគាំទ្រ គ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពនៅអង្គការសហប្រជាជាតិផងដែរ”។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ លោករដ្ឋ មន្រ្តី Peter Szijiarto បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។ នៅក្នុងជំនួប នេះ ភាគីទាំងពីរបានផ្លាស់ប្ដូរទិសដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សំខាន់ៗដូចជា សន្តិសុខ-ការពារជាតិ អប់រំ-បណ្ដុះបណ្ដាល សុខាភិបាល វប្បធម៌-ទេសចរណ៍ ជាដើម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាង កើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ