លើកលែងទោសបង្ហាញនូវគោលនយោបាយសណ្ដោសប្រណីមនុស្សធម៍របស់វៀតណាម
|
លើកលែងទោសបង្ហាញនូវគោលនយោបាយសណ្ដោសប្រណីមនុស្សធម៍របស់វៀតណាម (VNP) |
Vovworld-ចាប់ប្រភពពីប្រពៃណីមនុស្សធម៍របស់ប្រជាជាតិវៀតណាមនិង
គោលនយោបាយសណ្ដោសប្រណីរបស់បក្សរដ្ឋនាថ្ងៃទី១០កក្កដាឆ្នាំ២០១៥
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានផ្សព្វផ្សាយសេចក្តីសំរេចចិត្ត
ស្ដីពីការលើកលែងទោសឆ្នាំ២០១៥ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាបុណ្យ
ជាតិ(ទី២កញ្ញា)។ ក្នុងឱកាសនេះសមាជិកការិយាល័យនយោបាយឧបនាយក
រដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់លើកលែង
ទោស២០១៥បានមានអត្ថបទសសេរ ក្នុងនោះលើកត្រដែតអត្ថបទនៃការងារ
លើកលែងទោស។
វិភាគរាល់លទ្ធផលសកម្មដែលការងារលើកលែងទោសនាំមក ឧបនាយក
រដ្ឋមន្ត្រីបានអះអាងថា ការងារលើកលែងទោសបានរួមចំណែកបង្រឹងជំនឿជាក់
ប្រជាជនទៅលើគោលនយោបាយសណ្ដោសប្រណីមនុស្សធម៍របស់បក្សនិងរដ្ឋ
បង្ហាញនូវអត្តចរិតនៃរបបសង្គមនិយមរបស់វៀតណាម។ អំពីសេដ្ឋកិច្ចការលើក
លែងទោសមុនកាលកំណត់រួមចំណែកកាត់បន្ថយចំណាយថវិការរដ្ឋបន្ថយ
សម្ពាធសំរាប់ពន្ធនាគារ។ អំពីនយោបាយការបើកចំហរតម្លាភាពប្រជាធិបតេយ្យ
ក្នុងការអនុវត្តសំណុំបែបបទពិនិត្យលើកលែងទោស ការបញ្ជូនព័ត៌មានពេញ
លេញសំរាប់ស្ថាប័នសារព័ត៌មានក្នុងប្រទេសអន្តរជាតិនិងរៀបចំដំណើរទស្សនា
ពិនិត្យនៅពន្ធនាគារសំរាប់អង្គការសិទ្ធិមនុស្សអន្តរជាតិបានបង្ហាញច្បាស់គោល
នយោបាយមនុស្សធម៍សណ្ដោសប្រណីរបស់បក្សនិងរដ្ឋវៀតណាមចំពោះអ្នក
ទោស។
បញ្ចប់អត្ថបទសសេរឧបនាយករដ្ឋមន្ត្រី nguyen Xuan Phuc បានលើកច្បាស់
ថា ពង្រីកលទ្ធផលនៃបណ្ដាវគ្គលើកលែងទោសមុននេះ វគ្គលើកលែងទោសឆ្នាំ
២០១៥ពិតប្រាកដនឹងបានអនុវត្តម៉ឹងម៉ាត់ទាន់ពេលវេលាបើកចំហរតម្លាភាពត្រូវ
តាមការកំណត់នៃច្បាប់៕