លើកលែងទោសមុនកាលកំណត់បង្ហាញពីគោលនយោបាយបណ្ដោសប្រណីរបស់វៀតណាម

(VOVworld) - នាព្រឹកថ្ងៃទី៣១ សីហា នៅពន្ធនាគារ Thanh Xuan នៅរដ្ឋធានីហា
ណូយរបស់វៀតណាមបានប្រព្រឹត្តទៅពិធីប្រកាសសេចក្ដីសំរេចលើកលែងទោស
របស់ប្រធានរដ្ឋចំពោះទណ្ឌិតដែលកំពុងអនុវត្តសាលក្រមនៅទីនេះ។សំណេះសំ
ណាលជាមួយទណ្ឌិតត្រូវបានលើកលែងទោសនៅទីនេះ ឧបនាយក រដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc បានអះអាងថា ការលើកលែងទោស ដោះលែង
ពីពន្ធនាគារមុនកាលកំណត់ជាគោលនយោបាយបណ្ដោស ប្រណីរបស់វៀតណាម
សំដៅជួយឧបត្ថម្ភអ្នកមានកំហុសមានឱកាសវិលត្រឡប់ រួមរស់ជាមួយសហគមន៍
វិញ។
លើកលែងទោសមុនកាលកំណត់បង្ហាញពីគោលនយោបាយបណ្ដោសប្រណីរបស់វៀតណាម - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សំណេះសំណាលជាមួយទណ្ឌិតត្រូវបាន
លើកលែងទោស
  
“ខ្ញុំស្នើរឲ្យរដ្ឋអំណាច នគរបាលគ្រប់ជាន់ថ្នាក់នៅតំបន់តាមដាន ជួយឧបត្ថម្ភអ្នក
ត្រូវបានលើកលែងទោស។ជាពិសេស តំបន់ទាំងឡាយត្រូវអនុវត្តល្អនូវសេចក្ដី
សំរេចរបស់រដ្ឋាភិបាលស្ដីពីការ បង្កើតការងារធ្វើ បង្កលក្ខណៈងាយស្រួលសំរាប់
អ្នកត្រូវបានលើលលែងទោសរួមរស់ជាមួយសហគមន៍ឡើងវិញ។ទណ្ឌិតនិ
មួយៗត្រូវផ្ដោតសំខាន់ទៅលើការធ្វើពលកម្ម រកស៊ីដើម្បីមានជីវភាពរស់នៅ
ជាធម្មតា នៅតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ