លើកស្ទួយវិស័យវាយនភ័ណ្ឌវៀតណាមនៅបារាំង

(VOVWORLD) - នាថ្ងៃទី ៥ ខែកក្កដា នៅមជ្ឈមណ្ឌលពិព័រណ៍ Paris Nord Villepinte បានប្រព្រឹត្តទៅពិធីបើកសម្ពោធផលិតផលវាយនភណ្ឌវៀតណាម ក្នុងក្របខ័ណ្ឌសកម្មភាពនៃតាំងពិព័រណ៍ Première Vision ២០២២។ 

សហគ្រាសវៀតណាម ជាង ១០ ដូចជាក្រុមហ៊ុនវាយនភណ្ឌ Thien An Phu, ក្រុមហ៊ុនវាយនភ័ណ្ឌ Thai Hoa, សាជីវកម្ម វាយនភ័ណ្ឌ Bac Giang... ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងពិព័រណ៍ដ៏ធំបំផុត និងមានកិត្យានុភាពបំផុតនៃឧស្សាហកម្មវាយនភណ្ឌ និងម៉ូដពិភពលោកនៅប្រទេសបារាំង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកក្កដា។

បច្ចុប្បន្ននេះ ក្រៅពីទីផ្សារសំខាន់ៗដូចជា អាមេរិក ជប៉ុន កូរ៉េខាងត្បូងនិងចិននោះ  សហភាពអឺរ៉ុប (EU) គឺជាទីផ្សារដ៏ធំ និងមានសក្តានុពល ប៉ុន្តែជាទីផ្សារដ៏លំបាកមួយ ដែលទាមទារឱ្យសហគ្រាសវាយនភណ្ឌ និងកាត់ដេរវៀតណាមត្រូវតែមានការជ្រៀតចូលដ៏ល្អ។  វត្តមាននៅក្នុងព្រឹត្តិការណ៍ធំៗដូចជា Premier Vision 2022 នឹងជួយឱ្យអាជីវកម្មយល់ពីតម្រូវការ និងការនិយមចូលចិត្តរបស់អតិថិជនអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ