|
អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Hillary Clinton (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២០ កុម្ភៈ នៅរដ្ឋ Nevada បានប្រព្រឹត្តទៅការបោះឆ្នោតជា
បឋមរបស់គណៈបក្សប្រជាធិបតេយ្យក្រោមរូបភាពប្រជុំសម្ងាត់រវាងបេក្ខជនប្រធា
នាធិបតីអាមេរិកនោះគឺអតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Hillary Clinton និងព្រឹទ្ធ
សមាជិករដ្ឋ Vermont លោក Bernie Sanders សំដៅដណ្ដើមសំបុត្រតែ មួយគត់របស់
គណៈបក្សនេះដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ចិកា
ខាងមុខ។លទ្ធផលរាប់សម្លេងបោះឆ្នោតនៅ៧២%នៃបរិមាណកន្លែង ប្រជុំសម្ងាត់
បានសរឲ្យឃើញថា លោកស្រី Clinton កំពុងដណ្ដើមបាន៥២,៣% សម្លេងគាំទ្រ
នៅរដ្ឋ Nevada ហើយនាំមុខជាបណ្ដោះអាសន្នលើលោក Sanders ដែលដណ្ដើម
បាន៤៧,៧%សម្លេងគាំទ្រប៉ុណ្ណោះ៕