លោកស្រី Hillary Clinton ធ្វើអោយចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការជជែង ដេញដោលទៅតទល់ដំបូង
|
លោកស្រី Hillary Clinton ធ្វើអោយចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការជជែង ដេញដោលទៅតទល់ដំបូង (VNA) |
(VOVworld) – ក្រោយរយៈពេល ៩០ នាទីជជែកដេញដោលតទល់គ្នា នាយប់
ថ្ងៃទី ២៦ កញ្ញា (ព្រឹកថ្ងៃទី ២៧ កញ្ញា តាមម៉ោងវៀតណាម) នៅមហាវិទ្យាល័យ
Hofstra Hempstead ក្រុង New York បេក្ខជនប្រធានាធិបតីអាមេរិកគឺលោកស្រី
Hillary Clinton និងមហាសេដ្ឋី Donald Trump បានបញ្ចប់ការជជែកដេញដោល
តទល់ដំបូង។ បេក្ខជនទាំងពីរូបនេះសុទ្ធតែឆ្លៀតយកឱកាសនេះដើម្បីរិះគន់
ទស្សនៈវិស័យនិងគោលនយោបាយគ្នាទៅវិទៅមក ហើយលោកស្រី Hillary
Clinton ត្រូវបានចាត់ទុកជារាត្រីដែលធ្វើឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រធានបទ
នៃការជជែកដេញដោលពោលខាងលើប្រមូលផ្តុំទៅលើ៖ ទិសដៅអភិវឌ្ឍន៍នា
ពេលខាងមុខរបស់អាមេរិក ធ្វើយ៉ាងម៉េចដើម្បីដណ្តើមបានភាពសម្បូររុរឿង
និងការធានាសន្តិសុខសំរាប់ប្រទេសជាតិ។ បេក្ខជនទាំងពីររូបសុទ្ធតែនាំចេញ
ចម្លើយរួមៗហើយគ្មនផែនការជាក់ស្តែងណាមួយដែលត្រូវបាននាំចេញឡើយ
បើទោះបីចំពោះបញ្ហាបង្កើននិងកាត់បន្ថយពន្ធចំពោះស្រទាប់អធិជន។
សារព័ត៌មានអាមេរិកបានឲ្យដឹងថា៖ ការជជែកដេញដោលនេះបានទាក់
ទាញទស្សនិកជន ជាង ១០០ លាននាក់៕