លោកស្រី Kamala Harris បានទទួលការតែងតាំងជាផ្លូវការសម្រាប់​បេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ

(VOVWORLD) - អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris កាលពីថ្ងៃទី ២០ខែសីហា បានបង្ហាញខ្លួនតាមអ៊ីនធឺណិតនៅឯសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យនៅទីក្រុង Chicago ដោយទទួលការតែងតាំងជាបេសកជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យជាផ្លូវការ។

លោកស្រី Kamala Harris បានទទួលការតែងតាំងជាផ្លូវការសម្រាប់បេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ខណៈដែលលោកស្រីនិងដៃគូបោះឆ្នោត គឺលោក Tim Walz កំពុងធ្វើយុទ្ធនាឃោសនាការបោះឆ្នោតនៅទីក្រុង Milwaukee រដ្ឋ Wisconsin ។ បង្ហាញខ្លួនតាមអ៊ីនធឺណិត ដើម្បីទទួលបានការតែងតាំងពីសមាជជាតិរបស់កណបក្សប្រជាធិបតេយ្យ (DNC) ដែលប្រព្រឹត្តទៅនៅទីក្រុង Chicago រដ្ឋ Illinois អ្នកស្រី Kamala Harris បានប្រកាសថា៖ "យើងខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលត្រូវបានតែងតាំង។ នេះគឺជាយុទ្ធនាការបោះឆ្នោតដែលបានជំរុញដោយអ្នកទាំងអស់គ្នា ហើយយើងនឹងរួមគ្នាបង្កើតដំណើរការថ្មីមួយឆ្ពោះទៅមុខ ដើម្បីសេរីភាព ឱកាស និងទំនុកចិត្ត"។

លោកស្រី Kamala Harris បានទទួលការតែងតាំងជាផ្លូវការសម្រាប់​បេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ   - ảnh 1លោកស្រី Kamala Harris បានទទួលការតែងតាំងជាផ្លូវការសម្រាប់បេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ  ។ រូបថត៖ Getty

តាមផែនការ លោកស្រី Kamala Harris នឹងថ្លែងសុន្ទរកថាទៅកាន់ប្រតិភូគណបក្សប្រជាធិបតេយ្យនៅថ្ងៃទី ២២ ខែសីហា ដែលជាថ្ងៃចុងក្រោយនៃសមាជជាតោរបស់គណបក្សនេះ។

នៅពេលនេះ ឥស្សរជនសំខាន់ៗនៃគណបក្សប្រជាធិបតេយ្យដែលចូលរួមក្នុង DNC បន្តវលនាការគាំទ្រសម្រាប់លោកស្រី Kamala Harris ។ នៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃទី ២០ ខែសីហា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រកាសថា អាមេរិកត្រៀមខ្លួនជាស្រេចសម្រាប់ប្រធានាធិបតីថ្មី ហើយលោកស្រី Kamala Harris មានសមត្ថភាពពេញលេញដើម្បីយកឈ្នះក្នុងការបោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ