លោកស្រី Lagarde ទទួលតំណែងជាប្រធាន ECB

(VOVWORLD) -សភាអឺរ៉ុប (EP) បានផ្ដល់សច្ចាប័នឲ្យលោកស្រី Christine Lagarde ជាប្រធានាធនាគារកណ្តាលអឺរ៉ុប (ECB)។
លោកស្រី Lagarde ទទួលតំណែងជាប្រធាន ECB - ảnh 1 លោកស្រី Christine Lagarde ជាប្រធានាធនាគារកណ្តាលអឺរ៉ុប (ECB) (រូបថត៖ vnanet.vn)

ដោយទទួលបានសម្លេងស្របចំនួន ៣៩៤ សម្លេងប្រឆាំងចំនួន ២០៦ និងសម្លេងអនុបវាទ  ចំនួន ៤៩ នៃការបោះឆ្នោតនៅក្នុងសម័យប្រជុំពេញអង្គសភាអឺរ៉ុប នៅទីក្រុង Strasbourg ប្រទេសបារាំងកាលពីថ្ងៃទី ១៧ ខែកញ្ញានោះ សភាអឺរ៉ុប (EP) បានផ្ដល់សច្ចាប័នឲ្យលោកស្រី Christine Lagarde ជាប្រធានាធនាគារកណ្តាលអឺរ៉ុប (ECB)។ ដូច្នេះហើយ លោកស្រីគឺជាស្ត្រីដំបូងបង្អស់ ដែលកាន់តំណែងនេះផងដែរ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយមុនការបោះឆ្នោត លោក Ludek Niedermayer សមាជិកសភាមួយរូបនៃសាធារណរដ្ឋឆែកបានចាត់ទុកថា លោកស្រី Lagarde គឺជា "ជម្រើសដ៏ល្អឥតខ្ចោះ" ដែលសមស្របបំផុតដើម្បី បញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយសេដ្ឋកិច្ច៕


ប្រតិកម្មទៅវិញ

ផ្សេងៗ