លោក​ស្រី Liz Truss ក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសជាផ្លូវការ

(VOVWORLD) - នៅថ្ងៃទី ៦ ខែកញ្ញា លោកស្រី Liz Truss បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសជាផ្លូវការ បន្ទាប់ពីត្រូវបានតែងតាំងដោយព្រះមហាក្សត្រី Elizabeth II នៅក្នុងពិធីនៅវិមាន Balmoral ក្នុងប្រទេសស្កុតឡែន។ សេចក្តីប្រកាសពីវិមាន Buckingham ក៏បានឲ្យដឹងថា មុននោះ ព្រះមហាក្សត្រី Elizabeth II ធ្លាប់បានទទួលយកការលាលែងពីតំណែងរបស់លោក Boris Johnson ផងដែរ។
លោក​ស្រី Liz Truss ក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសជាផ្លូវការ - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី Liz Truss។ (រូបថត៖ AFP/TTXVN)

នាថ្ងៃដដែលនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី Liz Truss បានប្រកាសបញ្ជីគណៈរដ្ឋមន្ត្រីថ្មី។ តាមនោះ លោកស្រី Truss បានតែងតាំងលោក Kwasi Kwarteng ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្បែកខ្មៅដំបូងគេរបស់ចក្រភពអង់គ្លេស។ ទន្ទឹមនឹងនេះ លោក James Cleverly ក៏បានក្លាយជារដ្ឋមន្ត្រីការបរទេសស្បែកខ្មៅដំបូងគេរបស់ប្រទេសនេះផងដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេសក៏បានតែងតាំងលោកស្រី Therese Coffey ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតាំងលោក Ben Wallace ជារដ្ឋមន្ត្រីការពារជាតិ។

មុននោះ នៅក្នុងសុន្ទរកថាដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីអង់គ្លេស នៅលេខ១០ វិថី Downing នាយករដ្ឋមន្ត្រីថ្មី Truss បានគូសបញ្ជាក់អំពីអាទិភាពចំនួនបីសម្រាប់រដ្ឋាភិបាលអង់គ្លេសថ្មី រួមមាន៖ ទីមួយដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការកាត់បន្ថយពន្ធ និងកំណែទម្រង់; ទីពីរ ត្រូវខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិថាមពលពីជម្លោះរុស្ស៊ី-អ៊ុយក្រែន; និងទីបី ត្រូវប្រាកដថាអ្នកគ្រប់គ្នាអាចទទួលបានការណាត់ជួបពេទ្យ និងទទួលបានសេវាសុខភាពសាធារណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ