លោកស្រី Nguyen Thi Kim Ngan ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែមិថុនា សមាជិក សមាជិកាសភា ដែលចូលរួមសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី១៤  បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តស្តីពីការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ធ្វើជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។

នាព្រឹកថ្ងៃទី ១១ ខែមិថុនានេះ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការអនុម័តលើការបញ្ឈប់ពីមុខតំណែងជាឧបនាយករដ្ឋមន្ត្រីរបស់លោក Vuong Dinh Hue ដើម្បីបំពេញមុខងារជាលេខាគណៈកម្មាធិ ការបក្សទីក្រុងហាណូយ និង សេចក្តីសម្រេចចិត្តបញ្ឈប់ពីតំណែងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋ សភានីតិកាលទី ១៤ សម្រាប់លោកស្រី Nguyen Thanh Hai ផងដែរ។

សេចក្តីសម្រេចចិត្តទាំងអស់នេះ មានសុពលភាពចាប់ពីថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ