លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកម្មវិធីនិទាឃរដូវនៅព្រំដែនពោរពេញទៅដោយភាពកក់ក្ដៅ
(VOVWORLD) -កម្មវិធីជួបសំណេះសំណាល និទាឃរដូវនៅព្រំដែនពោរពេញទៅដោយភាពកក់ក្ដៅ ដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងខេត្ត Ha Giang សហការរៀបចំឡើងនារាត្រីថ្ងៃទី ២៧ មករា។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា គោលនយោបាយធំៗរបស់បក្ស និងរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសេជាតិ គឺថែទាំ និងជួយឧបត្ថម្ភជនក្រីក្រ។ វាយតម្លៃខ្ពស់ចំពោះការដែលកងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងទ័ពការពារព្រំដែននិយាយដោយឡែក កំពុងបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពជាច្រើន សំដៅជួយឲ្យប្រជាជននៅមូលដ្ឋាននានាកាត់បន្ថយភាពក្រីក្រដោយនិរន្តរភាព។ លោកស្រី Nguyen Thi Kim Ngan បានសង្ដត់ធ្ងន់ថា៖
“នាប៉ុន្មានឆ្នាំកន្លងទៅ កម្មវិធី និទាឃរដូវនៅ ព្រំដែនពោរពេញ ទៅដោយភាពកក់ក្ដៅ របស់កងទ័ពការពារព្រំដែនបាននាំមកនូវក្ដីសប្បាយរីករាយជូនជនរួមជាតិព្រំដែន នៅខេត្ត ក្រុងព្រំដែនទូទាំងប្រទេសចំនួន ៤៤ នៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិមកដល់។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះរាល់សកម្មភាពដែលមានចរិតលក្ខណៈមនុស្សធម៌ទាំងនេះ។ ការងាររបស់កងទ័ពការពារព្រំដែនបានរួមចំណែកថែទាំ កសាងប្រព័ន្ធនយោបាយ និងលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ និងស្មារតីជាដើម”៕