លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើកសម្ពោធគេហទំព័រអេឡិចត្រូនិក
(VOVWORLD) -សន្និសីទប្រចាំឆ្នាំវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក លើកទី ២៦ នឹងប្រព្រឹត្តទៅនៅវៀតណាម នាខែគុម្ភះឆ្នាំ ២០១៨។ នាល្ងាចថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធាន APPF អាណត្តិ ២០១៧ - ២០១៨ និងអនុប្រធានអចិន្ត្រៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ប្រធានគណៈចាត់តាំង APPF - ២៦ និងថ្នាក់ដឹកនាំរដ្ឋសភា សមាជិកគណៈចាត់តាំង APPF - ២៦ បានដំណើរការពិធីបើកសម្ពោធគេហទំព័រអេឡិចត្រូនិកAPPF - ២៦។
លោកស្រី Nguyen Thi Kim Ngan
អញ្ជើញចូលរួមពិធីបើកសម្ពោធគេហទំព័រអេឡិចត្រូនិក |
សន្និសីទប្រចាំឆ្នាំវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក លើកទី ២៦ នឹងប្រព្រឹត្តទៅនៅវៀតណាម នាខែគុម្ភះឆ្នាំ ២០១៨។ នាល្ងាចថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធាន APPF អាណត្តិ ២០១៧ - ២០១៨ និងអនុប្រធានអចិន្ត្រៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ប្រធានគណៈចាត់តាំង APPF - ២៦ និងថ្នាក់ដឹកនាំរដ្ឋសភា សមាជិកគណៈចាត់តាំង APPF - ២៦ បានដំណើរការពិធីបើកសម្ពោធគេហទំព័រអេឡិចត្រូនិកAPPF - ២៦។
គេហទំព័រអេឡិចត្រូនិកនៃសន្និសីទ APPF - ២៦ បានកសាងឡើងដើម្បីផ្សព្ធផ្សាយឯកសារនៃសន្និសីទឲ្យបានទាន់ពេលវេលា បង្ហាញការសន្យារបស់វៀតណាមតាមការកំណត់របស់ APPF ក្នុងការរៀបចំសន្និសីទ ហើយអះអាងនូវស្មារតីម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ។ គេហទំព័រអេឡិចត្រូនិក APPF - ២៦ គឺជាកាណាល់ផ្គត់ផ្គង់នូវព័ត៌មានផ្លូវការអំពីកម្មវិធី និងខ្លឹមសារនៃសន្និសីទ ហើយក៏ឆ្ពោះទៅគោលដៅឧទ្ទេសនាមអំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាមផងដែរ។
គេហទំព័រអេឡិចត្រូនិក APPF-២៦ មានអាសយដ្ឋានជាផ្លូវការគឺ៖ http://appf26.vn ។