លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

(VOVWORLD) -បន្តដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលីនោះ នាថ្ងៃទី ៣០ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop អនុប្រធានគណៈបក្សសេរីកាន់អំណាចអូស្ត្រាលី។
លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី - ảnh 1 លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

បន្តដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលីនោះ នាថ្ងៃទី ៣០ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop អនុប្រធានគណៈបក្សសេរីកាន់អំណាចអូស្ត្រាលី។

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ រួមសហការយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិ ដែលប្រទេសទាំងពីរមានទស្សនៈ និងផលប្រយោជន៍ដូចគ្នា។ លោកស្រីបានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៨ ប្រទេសទាំងពីរនឹងរំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត ដូច្នេះវៀតណាមនឹងរួមសហការយ៉ាងជិតស្និទ្ធជាមួយអូស្ត្រលី ដើម្បីរៀបចំរាល់សកម្មភាពក្នុងឱកាសនេះ។

រីឯខ្លួនវិញ លោកស្រី Julie Bishop មានក្ដីសង្ឃឹមថា នាខែមីនាឆ្នាំ ២០១៨ ភាគីទាំងពីរនឹងពង្រីកទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ លោកស្រីបានអបអរសាទរចំពោះការដែលវៀតណាមបានដាក់បញ្ចូលខ្លឹមសារអំពីសមុទ្រខាងកើតទៅក្នុងវេទិកាតំបន់ ហើយអះអាងថាអូស្ត្រាលីគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) ផង។

បន្ទាប់ពីជំនួបពោលខាងលើ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនាអង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សហកម្មសហព័ន្ធ (CSIRO) និងមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិអូស្ត្រលី(ACIAR)។

ក៏នាថ្ងៃទី ៣០ វិច្ឆិកា ដដែល លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយទេសាភិបាលអូស្ត្រាលី លោក Peter Cosrgove។ នៅទីនេះ លោកស្រីប្រធានរដ្ឋសភា បានស្នើឲ្យលោក Peter Cosrgve និងរដ្ឋាភិបាលអូស្ត្រលីបន្តគាំទ្រ និងលើកទឹកចិត្តវិនិយោគិន និងសហគ្រាសអូស្ត្រាលីមកវិនិយោគ និងសហប្រតិបត្តិការធ្វើអាជីវកម្មជាមួយដៃគូវៀតណាម ដោយផ្អែកលើប្រៀបខ្លាំងនៃប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ