លោកស្រី Theresa May កាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសនិងប្រកាសគណៈរដ្ឋមន្ត្រីថ្មី

លោកស្រី Theresa May កាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសនិងប្រកាសគណៈរដ្ឋមន្ត្រីថ្មី - ảnh 1
នាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសលោកស្រី Theresa May (រូបថត៖AFP/TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៣ កក្កដា តាមម៉ោងតំបន់ លោកស្រី Theresa
May អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេស ត្រូវបានព្រះមហាក្សត្រី Elizabeth ទី២
តែងតាំងជានាយករដ្ឋមន្រ្តីថ្មីជំនួសឲ្យលោក David Cameron។ថ្លែងមតិបន្ទាប់ពីក្លាយ
ទៅជានាយករដ្ឋមន្រ្តីអង់គ្លេសជាផ្លូវការ លោកស្រី May បានឲ្យដឹងថា លោកស្រី
នឹងបន្តដឹកនាំរដ្ឋាភិបាលតាមស្មារតីតស៊ូសំរាប់សមភាពសង្គម ហើយរដ្ឋាភិបាល
របស់លោកស្រីនឹងប្រតិបតិ្តតាមផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់​។
លោកស្រី May បានអះអាងថា នឹងផ្ដល់អាទិភាពចម្បងចំពោះ ផលប្រយោជន៍
របស់ជនស៊ីវិលនៅពេលសម្រេចលើបញ្ហាសំខាន់ៗ ហើយនឹង ខំប្រឹងប្រែងនាំមក
នូវសិទ្ធិម្ចាស់ការច្រើនថែមទៀតសំរាប់ប្រជាជន។នាយករដ្ឋ មន្រ្តីថ្មីរបស់អង់គ្លេស
ក៏បានសន្យាថា នឹងធានាឲ្យប្រទេសនេះមានតួនាទីថ្មីសកម្មនិងសំខាន់នៅខាង
ក្រៅ EU។
ក្រោយពីទទួលកាន់តំណែង លោកស្រី Theresa May បានប្រកាសបញ្ជីរាយ
នាម គណៈរដ្ឋមន្រ្តីថ្មី។ឥស្សៈរជននានាដែលគាំទ្រការដែលអង់គ្លេសចាកចេញ
ពី EU ត្រូវបានតែងតាំងឲ្យកាន់មុខតំណែងសំខាន់ៗដូចជា អតីតអភិបាលក្រុង
 ឡុងដ៍លោក Boris Johnson ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេស លោកស្រី
 Amber Rudd អតីតរដ្ឋមន្រ្តីក្រសួងថាមពលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងមហា
ផ្ទៃ អតីតរដ្ឋមន្រ្តីការពារជាតិនិងការបរទេសលោក Liam Fox កាន់តំណែងជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅប្រទេស ហើយលោក David Davis កាន់តំណែង
ជារដ្ឋ មន្រ្តីទទួលបន្ទុកការចរចារចាកចេញពី EU ហៅត្រូវបានហៅថា រដ្ឋមន្រ្តី
 Brexit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ