(VOVworld) - គណៈបក្សអភិរក្សកាន់អំណាចអង់គ្លេសនាថ្ងៃទី១១ កក្កដា បាន
បញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស្រី Theresa May ត្រូវបានបោះឆ្នោតជាអ្នក
ដឹកនាំគណៈបក្សនេះ ហើយនឹងកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសយ៉ាងឆាប់ៗ
។សមាជិកសភានៃគណៈបក្សអភិរក្សលោក Graham Brady បានឲ្យដឹងថា លទ្ធផល
នៃការបោះឆ្នោតមានសុពលភាពភ្លាមៗ ហើយលោកស្រី May នឹងចូលកាន់តំណែង
ក្រោយពីជំនួបសួរដេញដោលជាមួយនាយករដ្ឋមន្រ្តី លោក David Cameron នៅ
សភាជាន់ទាបនាថ្ងៃទី១៣ កក្កដា។នាថ្ងៃដដែល លោក David Cameron ក៏បាន
ប្រកាសថា លោកស្រី May អាចជំនួសឲ្យលោក រូបនេះកាន់តំណែងជាអ្នកដឹកនាំ
រាជរដ្ឋាភិបាលអង់គ្លេសនាថ្ងៃទី១៣ កក្កដា ខាង មុខ ក្រោយពីលោកដាក់លិខិត
លាលែងពីតំណែងជូនព្រះមហាក្សត្រី Elizabeth ទី២។
|
លោកស្រី Theresa May ថ្លែងមតិជាមួយអ្នកយកព័ត៌មាននៅទីក្រុងឡុងដ៍នាថ្ងៃទី១១ កក្កដា
(រូបថត៖AFP/TTXVN) |
លោកស្រី May ក្លាយទៅជាបេក្ខជនតែម្នាក់គត់ជំនួសឲ្យនាយករដ្ឋមន្រ្តីលោក
Cameron ក្រោយពីដៃគូប្រកួតប្រជែងរបស់លោកស្រីរូបនេះគឺអនុរដ្ឋមន្រ្តីក្រសួង
ថាមពលនិងបម្រែបម្រួលអាកាសធាតុលោកស្រី Andrea Leadsom បានដកចេញ
ពីការប្រណាំងប្រជែង។លោកស្រី May បានសន្យាថា នឹងដឹកនាំចក្រភពអង់គ្លេស
ចាកចេញពីសហភាពអឺរ៉ុប (EU) ប្រកបដោយជោគជ័យប្រសិនបើក្លាយទៅជា
នាយករដ្ឋមន្រ្តី។លោកស្រីក៏បានប្រកាសថា អង់គ្លេសនឹងមិនអនុវត្តន៍ការខំប្រឹង
ប្រែងណាមួយដើម្បីស្ថិតនៅផ្ទះរួមអឺរ៉ុបក៏ដូចជាដើម្បីចូលរួមសម្ព័ន្ធភាពនេះម្ដង
ទៀតឡើយ៕