លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ឧសភា នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋស្តីទីវៀត ណាម លោកស្រី Vo Thi Anh Xuan បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួន ដែលមកជូនសារតាំងដើម្បីចាប់ផ្តើមអាណត្តិបេសកកម្មនៅវៀតណាម។
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 1ឯកអគ្គរដ្ឋទូតអាមេនីលោក Suren Bagh DasaryAn ជូនសារតាំងដល់ប្រធានរដ្ឋស្ដីទីវៀតណាម លោកស្រី  Vo Thi Anh Xuan។ (រូបថត៖ VOV)
ទទួលជួបឯកអគ្គរដ្ឋទូតអាមេនី លោក Suren Bagh DasaryAn លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានវាយតំលៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនា ពេលកន្លងមក មានការអភិវឌ្ឍយ៉ាងល្អប្រសើរលើវិស័យជាច្រើន ជាពិសេសកាលពីឆ្នាំ មុន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនឡើង ៥០០% បើធៀបនឹងឆ្នាំ ២០២២ ដោយសម្រេចបានទំហំ ៣០០ លានដុល្លារអាមេរិក។ លោកស្រីប្រធានរដ្ឋស្តីទីសង្ឃឹម ថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប; គណៈកម្មាធិការអន្តររដ្ឋាភិបាល ព្រមទាំងពិចារណាលើការចរចា និងចុះហត្ថ លេខាលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីផងដែរ។
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 2រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan ទទួលឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់
លោកស្រី Caroline Rachel Beres Ford។ (រូបថត៖ VOV) 
ទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ លោកស្រី Caroline Rachel Beres Ford ប្រធានរដ្ឋស្តីទីវៀតណាមលោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ គួរតែអនុវត្តន៍យ៉ាងសកម្មនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសកម្ម វិធីសកម្មភាពភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២១-២០២៤ ដើម្បីធ្វើជាក់ ស្ដែងភាវូបនីយកម្មនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែល ភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ ដូចជា៖ កសិកម្ម; ការអប់រំ; ការឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ; សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង; ការផ្លាស់ប្ដូរថាមពល និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋស្ដីទីវៀតណាមលោកស្រី Vo Thi Anh Xuan ក៏បានទទួលជួបឯកអគ្គរដ្ឋទូតតួរគី និងឯកអគ្គរដ្ឋទូតប៉េរូ ដែលមកជូនសារតាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ