លើកសរសើរ “កម្មករវ័យក្មេងពូកែ” ៦៣នាក់លើទូទាំងប្រទេសឆ្នាំ២០២០
(VOVWORLD) - នាយប់ថ្ងៃទី៥ កក្កដា នៅខេត្ត Dong Nai មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញបានរៀបចំមហោស្រព “កម្មករវ័យក្មេងពូកែ” ទូទាំងប្រទេស លើកទី១១ឆ្នាំ២០២០។
ពិធីប្រគល់ពានរង្វាន់ "កម្មករវ័យក្មេងពូកែ" ឆ្នាំ២០២០។ |
ឆ្នាំនេះគណៈចាត់តាំងបានលើកតម្កើងកម្មករវ័យ ក្មេងពូកែចំនួន៦៣នាក់ ដែលកំពុងចូលរួមធ្វើផលិតកម្ម ពលកម្មដោយផ្ទាល់ ឬប្រតិបត្តិដំណើរការផលិតកម្មនៅតាមសហគ្រាសនានា និងសិក្ខាកាមនៅ តាមមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈលើទូទាំងប្រទេស។
គួរជម្រាបថា ពានរង្វាន់ “កម្មករវ័យក្មេងពូកែ” ត្រូវបានរៀបចំឡើងក្នុង គោលដៅលើកទឹកចិត្តដល់បណ្ដាកម្មករវ័យក្មេងជាគំរូដែលមានថ្វីដៃស្ទាត់ ជំនាញ ស្នាដៃឆ្នើម ឬមានគំនិតផ្ដួបផ្ដើមជាច្រើនដែលត្រូវបានអនុវត្តក្នុងការ សិក្សារៀនសូត្រ ធ្វើផលិតកម្ម ពលកម្មនៅតាមស្ថាប័ននិងអង្គភាពរបស់ ខ្លួន។ តាមនោះ រួមចំណែកអភិវឌ្ឍប្រភពធនធានមនុស្សវ័យក្មេងប្រកប ដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងយុគសម័យ ឧស្សាហូបនីយកម្មនិងទំនើបកម្មរបស់ប្រទេសជាតិ៕