លើកសរសើរ "យុទ្ធជនកុមារ Dien Bien" ទូទាំងប្រទេសលើកទី ៥ ឆ្នាំ ២០២៤

(VOVWORLD) - នៅក្នុងមហោស្រពនេះ គណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជនបានសម្រេចចិត្តប្រគល់បណ្ណសរសើររបស់គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនជូនយុទ្ធជនកុមារ Dien Bien ឆ្នើមទូទាំងប្រទេសចំនួន  ៧០ នាក់ ក្រុមប្រឹក្សាសម្ព័ន្ធយុវជនមជ្ឈឹមបានសម្រេចចិត្តប្រគល់ប័ណ្ឌសរសើរជូនយុទ្ធជនកុមារ Dien Bien ឆ្នើមចំនួន ១៣០ នាក់។
លើកសរសើរ លើកសរសើរ "យុទ្ធជនកុមារ Dien Bien" ទូទាំងប្រទេសលើកទី ៥ ឆ្នាំ ២០២៤

នាយប់ថ្ងៃទី ២៥ មេសា នៅទីលានទីក្រុង Dien Bien Phu (ខេត្ត Dien Bien) មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសហការជាមួយក្រុមប្រឹក្សាសម្ព័ន្ធយុវជនមជ្ឈឹមរៀបចំកម្មវិធីលើកសរសើរ “យុទ្ធជនកុមារ Dien Bien” លើកទី៥ ឆ្នាំ២០២៤។ កម្មវិធីនេះស្ថិតក្នុងក្របខ័ណ្ឌនៃមហោស្រព "យុទ្ធជនកុមារ Dien Bien" ទូទាំងប្រទេស សំដៅឆ្ពោះទៅរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ( ៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ។

នៅក្នុងមហោស្រពនេះ គណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជនបានសម្រេចចិត្តប្រគល់បណ្ណសរសើររបស់គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនជូនយុទ្ធជនកុមារ Dien Bien ឆ្នើមទូទាំងប្រទេសចំនួន  ៧០ នាក់ ក្រុមប្រឹក្សាសម្ព័ន្ធយុវជនមជ្ឈឹមបានសម្រេចចិត្តប្រគល់ប័ណ្ឌសរសើរជូនយុទ្ធជនកុមារ Dien Bien ឆ្នើមចំនួន ១៣០ នាក់។

នៅក្នុងកម្មវិធីនេះ កុមារចំនួន ២០០ នាក់បានចូលរួមមហោស្រព "យុទ្ធជនកុមារ Dien Bien" ហើយកុមារខេត្ត Dien Bien ចំនួន ៣០០ នាក់ បានបង្កើតឯកទគ្គកម្មវៀតណាមជាមួយ "ការសំដែងរបាំ Xoe ដែលមានការចូលរួមរបស់កុមារមកពីខេត្តក្រុងទាំង ៦៣" សម្ដែងអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ