លើកសរសើរគឺត្រូវប្រមូលផ្តុំទៅលើពលករ
|
លើកសរសើរគឺត្រូវប្រមូលផ្តុំទៅលើពលករ |
(VOV)_នាថ្ងៃទី២៣ កុម្ភះនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-លើកសរសើរមជ្ឈឹម បាន
អញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីវាយតំលៃអំពីលទ្ធផលអនុវត្តភារកិច្ច
ក្នុងឆ្នាំ២០១៦ អនុវត្តភារកិច្ចស្នូលក្នុងឆ្នាំ ២០១៧។ នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ ឆ្នាំ ២០១៧ ស្ថានភាពនៅក្នុងនិងក្រៅប្រទេសនៅមានការលំបាកជាច្រើន បានជា
យើងត្រូវខំប្រឹងប្រែងប្រឡងប្រណាំង ដើម្បីសម្រេចភារកិច្ចដែលបានដាកចេញ។ ឆ្នាំ
២០១៧ ដោយប្រធានបទ៖ “ រឹតបន្តឹងវិន័យ លើកកំពស់ការទទួលខុសត្រូវ ប្រឡង
ប្រណាំងច្នៃប្រឌិត អភិវឌ្ឍន៍លឿននិងចីរភាព” នោះនាយករដ្ឋមន្ត្រីបានស្នើថា៖ ក្នុង
ការងារលើកសរសើរ គឺត្រូវអនុវត្តទាន់ពេលវេលា និងត្រឹមត្រូវ។ការលើកសរសើរត្រូវ
ប្រមូផ្តុំទៅលើពលករ។
ដោយមានគោលដៅ ដល់ឆ្នាំ២០២០ វៀតណាមមានសហគ្រាសជាងមួយលាន
នាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា៖ ត្រូវលើកសរសើរចំពោះសហគ្រាសណាដែលមាន
ការរួមវិភាគទានច្រើនចំពោះសេដ្ឋកិច្ច សង្គមកិច្ច៕