លើកសរសើរគំរូឆ្នើម១០០នាក់ទូទាំងប្រទេសក្នុងការបរិច្ចាគឈាមស្ម័គ្រចិត្ត
(VOVWORLD) -គណៈកម្មាធិការជាតិទទួលបន្ទុកចលនាការបរិច្ចាគឈាមបានរៀបចំពិធីលើក សរសើរអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមវៀតណាមលើកទី១០ និងព្រឹត្តិការណ៍សកល លោក រំលឹក “ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមថ្ងៃទី១៤មិថុនា” នាយប់ថ្ងៃទី១៤ មិថុនានៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃពិធីលើកសរសើរ គំរូឆ្នើម១០០នាក់ទូទាំងប្រទេសក្នុងការបរិច្ចាគឈាមស្ម័គ្រចិត្ត (រូបថតៈ VOV) |
អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានឲ្យដឹងថា៖
“ខ្ញុំសង្ឃឹមថា គំរូឆ្នើមក្នុងនិងក្រៅប្រទេសដែលមានវត្តមានក្នុងពិធីលើកសរ សើរនេះ នឹងបន្តជាកត្តាសំខាន់ រីកសាយភាយសេចក្តីថ្លៃថ្លារបរិច្ចាគឈាមសង្គ្រោះ មនុស្ស។ ទន្ទឹមជាមួយគ្នានោះ ចលនាឲ្យមិត្តភក្តិនិងសាច់ញាតិ រួមទាំងសង្គមទាំង មូល ចូលរួមការបរិច្ចាគឈាមស្ម័គ្រចិត្ត រួមចំណែកក្នុងការគាំពារនិងរក្សាសុខភាព សហគមន៍។ ខ្ញុំក៏មានបំណងថា នឹងមានប្រជាជនជាច្រើន ជាពិសេសគឺមិត្តវ័យក្មេង និស្សិត និងយុវជន ចូលរួមការចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត សង្គ្រោះមនុស្ស”៕