លើកសរសើរគ្រូបង្រៀននិងអ្នកវិទ្យាសាស្ត្រចំនួន៧០០នាក់ជាសាស្ត្រាចារ្យ សាស្ត្រាចារ្យរង
|
លើកសរសើរគ្រូបង្រៀននិងអ្នកវិទ្យាសាស្ត្រចំនួន៧០០នាក់ជាសាស្ត្រាចារ្យ សាស្ត្រាចារ្យរង |
(VOV)_នាថ្ងៃទី៥វិច្ឆិកា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាកិត្តិនាមសាស្ត្រាចារ្យជាតិ
បានរៀបចំពិធីប្រកាសសេចក្ដីសម្រេចចិត្ត និងប្រគល់លិខិតបញ្ជាក់ទទួលបទដ្ឋាន
ជាសាស្ត្រាចារ្យ សាស្ត្រាចារ្យរង ឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក
Vu Duc Dam បានអះអាងថា៖ ជួរគ្រូបង្រៀន អ្នកវិទ្យាសាស្ត្រ ជាពិសេសគឺសាស្ត្រាចារ្យ
បណ្ឌិត ជាពិសេសគឺបណ្ដាសាស្ត្រាចារ្យ សាស្ត្រាចារ្យរង ដែលមានការរួមវិភាគទានធំ
ធេងសំរាប់បុព្វហេតុអប់រំ អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបុព្វហេតុរំដោះប្រ
ទេសជាតិ ឯកភាពប្រទេស កសាងនិងការពារមាតុប្រទេស។ សកលភាវូបនីយកម្ម
និងបុព្វហេតុរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា បានអះអាងតួនាទីកាន់តែសំខាន់របស់
បញ្ញាវ័ន្ត គ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្រ។ឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា៖ បណ្ដាសាស្ត្រាចារ្យ សាស្ត្រាចារ្យរងពង្រីកល្អតួនាទីរបស់ខ្លួន ក្នុងសាលារៀន វិទ្យាស្ថាន ការស្រាវ
ជ្រាវវិទ្យាសាស្ត្រ និងសង្គម៕