លើកសរសើរបណ្ដាគំរូសិក្សារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ
|
លើកសរសើរបណ្ដាគំរូសិក្សារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ |
(VOV)_នាថ្ងៃទី៩ មេសា នៅទីក្រុង Da Nang អង្គការ និងបុគ្គលឆ្នើមចំនួន៩ បាន
ចូលរួមកម្មវិធីគំរូឆ្នើម៖ សិក្សារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជី
មិញ ដំណាក់កាល ២០១១-២០១៥។ កម្មវិធីនេះដោយគណៈកម្មាធិការឃោសនា
អប់រំមជ្ឈឹមរៀបចំឡើង ក្នុងឱកាសបូកសរុប៥ឆ្នាំអនុវត្តសារចរ លេខ៣ របស់ការិ
យាល័យនយោបាយ នីតិកាលទី១១ ស្ដីអំពីការបន្តជំរុញខ្លាំងការសិក្សារៀនសូត្រ
និងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ។ លោកស្រី Nguyen Thi Phuong Hoa
ប្រធាននាយកដ្ឋាន និងជាប្រធានផ្នែកទទួលបន្ទុកការអនុវត្តសារាចរ លេខ៣ នៃ
គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានអោយដឹងថា៖
“តាមរយៈបណ្ដាគំរូ យើងបានឃើញនូវការខំប្រឹងប្រែងរបស់បុគ្គម្នាក់ៗ របស់
បណ្ដាកម្មាភិបាល បក្ខជន និងប្រជាជនដែលបានខំប្រឹងប្រែងឈានទៅមុខ ដូច
ម្តេច? យើងខ្ញុំសង្ឃឹមថា៖ ចលនានេះនឹងជំរុញសក្ដានុភាពរបស់បុគ្គលម្នាក់ៗ សមូ
ហភាពនិងអង្គភាពនិមួយៗ ដើម្បីអនាគតភ្លឺស្វាង៕”