លើកសរសើរបណ្ដាអាជីវករនារីអាស៊ានឆ្នើម

លើកសរសើរបណ្ដាអាជីវករនារីអាស៊ានឆ្នើម - ảnh 1
លើកសរសើរបណ្ដាអាជីវករនារីអាស៊ានឆ្នើម

(VOV)_នាព្រឹកថ្ងៃទី៥ មិនា បានប្រព្រឹត្តទៅពិធីលើកសរសើរអាជីវករនារី​ឆ្នើម
ប្រចាំអាស៊ាន​។អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បាន​អញ្ជើញ
ចូលរួមនិងប្រគល់លិខិតសរសើរចំពោះអាជីវករនារី។ នេះគឺជាសកម្ម​ភាពមួយក្នុង
ចំណោមសកម្មភាព វេទិកាអាជីវករនារីអាស៊ានលើកទិ២។ អាជីវករនារី​ចំនួន៨៧រូប
 ក្នុងតំបន់ត្រូវបានលើកសរសើរលើកនេះ ជាបណ្ដាអាជីវករ​មានស្នាដៃឆ្នើម ក្នុងផលិ
តកម្ម អាជីវកម្ម រួមវិភាគទានជាច្រើនក្នុងបុព្វហេតុ​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់
ប្រទេសជាតិនិមួយៗ និងតំបន់។ ក្នុងចំណោម​អាជីវករនារីឆ្នើមនេះ វៀតណាមមាន
អាជីវករនារីចំនួន៧រូប។ ថ្លែងមតិនៅទីនេះ ​រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិង
សង្គមកិច្ចវៀតណាម លោកស្រី Nguyen Thi Hai Chuyen បានលើកច្បាស់ថា៖

          “ ខ្ញុំវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង រួមវិភាគទានរបស់អាជីវករនារី​​ឆ្នើម
 ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងក្នុងការធ្វើសមាហរណកម្មនាបច្ចុ
ប្បន្ន។ នេះគឺជាបណ្ដាគំរូរបស់នារីក្នុងសតវត្ស៍ទី២១ នៃសហគមន៍​អាស៊ានមួយ
ប្រកបដោយភាពសកម្ម និងអភិវឌ្ឍន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ