លើកសរសើរយុទ្ធជនក្នុងកងកម្លាំងប្រដាប់អាវុធវៀតណាមចំនួន ៦០ នាក់ ក្នុងការជួយឧបត្ថម្ភសិស្សមានការលំបាក់

(VOVWORLD) -នាយប់ថ្ងៃទី ១៣ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីលើកសរសើរ យុទ្ធជនក្នុងកងកម្លាំងប្រដាប់អាវុធជួយឲ្យប្អូនៗទៅសាលារៀន ក្នុងក្របខ័ណ្ឌកម្មវិធី ចែករំលែកជាមួយគ្រូបង្រៀន បានរៀបចំឡើងដើម្បីតបស្នងសងគុណចំពោះការលះបង់របស់គ្រូបង្រៀនក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍ទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ ខែ វិច្ឆិកាជារៀងររាល់ឆ្នាំ។
លើកសរសើរយុទ្ធជនក្នុងកងកម្លាំងប្រដាប់អាវុធវៀតណាមចំនួន ៦០ នាក់ ក្នុងការជួយឧបត្ថម្ភសិស្សមានការលំបាក់ - ảnh 1លើកសរសើរយុទ្ធជនក្នុងកងកម្លាំង
ប្រដាប់អាវុធវៀតណាមចំនួន ៦០ នាក់ ក្នុងការជួយឧបត្ថម្ភសិស្សមានការលំបាក់ 

នាយប់ថ្ងៃទី ១៣ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីលើកសរសើរ យុទ្ធជនក្នុងកងកម្លាំងប្រដាប់អាវុធជួយឲ្យប្អូនៗទៅសាលារៀន ក្នុងក្របខ័ណ្ឌកម្មវិធី ចែករំលែកជាមួយគ្រូបង្រៀន បានរៀបចំឡើងដើម្បីតបស្នងសងគុណចំពោះការលះបង់របស់គ្រូបង្រៀនក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍ទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ ខែ វិច្ឆិកាជារៀងររាល់ឆ្នាំ។ ឆ្នាំនេះ កម្មវិធីនេះមានប្រធានបទ យុទ្ធជនក្នុងកងកម្លាំងប្រដាប់អាវុធជួយឲ្យប្អូនៗទៅសាលារៀន លើកសរសើរកម្មភិបាល យុទ្ធជនកងទ័ពការពារព្រំដែនចំនួន ៦០ នាក់ នៅខេត្ត ក្រុង ចំនួន ៤៤ ដែលមានស្មាដៃឆ្នើមក្នុងកិច្ចការបង្រៀន ជួឧបត្ថម្ភប្អូនៗសិស្សតំបន់ឆ្លាយដាច់ស្រយាល ព្រំដែន កោះសមុទ្របានទៅសាលារៀន។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមវៀតណាម លោកស្រី Truong Thi Mai បានអះអាងថា៖

“ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍ទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ ខែ វិច្ឆិកា ខ្ញុំសូមផ្ញើនូវមនោសញ្ចេតនាគោរព និងសេចក្ដីជូនពរល្អបវរដល់កម្មភិបាល យុទ្ធជន កងទ័ពការពារព្រំដែនឆ្នើមដែលបានលើកសរសើរក្នុងថ្ងៃនេះ និងកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនទាំងឡាយដែលកំពុងមានវត្តមាននៅតាមព្រំដែននៃមាតុប្រទេស រួមទាំងគ្រូបង្រៀននៅទូទាំងប្រទេសទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ