លើកសរសើរសំណង់ជាគំរូក្នុងដំណាក់កាល២០១១-២០១៥

លើកសរសើរសំណង់ជាគំរូក្នុងដំណាក់កាល២០១១-២០១៥ - ảnh 1
បុគ្គលនិងសមូហភាពជាគំរូត្រូវបានលើកសរសើរនៅក្នុងពីធីនេះ (រូបថត៖petrotimes.vn)

(VOVworld) - នាព្រឹកថ្ងៃទី២៩ វិច្ឆិកា នៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅពីធីលើក
សរសើរសំណង់ ផលិតផល សេវាកម្មជាគំរូក្នុងដំណាក់កាល២០១១-២០១៥។ថ្លែង
មតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃ
ខ្ពស់ចំពោះការខំប្រឹងប្រែងនិងការរួមវិភាគទានយ៉ាងសកម្ម របស់សមូហភាពនិង
បុគ្គលនានាដែលមានសំណង់ ផលិតផល សេវកម្មជាគំរូ រួមចំណែកសំខាន់ក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។លោក Nguyen Xuan Phuc ក៏បានសង្កត់
ធ្ងន់ទៅលើដំណោះស្រាយដែលអង្គភាពអាជីវ កម្មត្រូវអនុវត្តន៍ផងដែរ។
“ត្រូវប្រមូលផ្ដុំផ្លាស់ប្ដូរថ្មី ធ្វើទំនើបភាវូបនីយកម្មបច្ចេកវិទ្យា គ្រប់គ្រងនិងផលិតកម្ម
អាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងនិងប្រសិទ្ធិភាពផលិតកម្មរបស់អង្គ
ភាពអាជីវកម្ម។រដ្ឋាភិបាលក៏បានស្នើរឲ្យអង្គភាពអាជីវកម្មនាំចេញការផ្ដើមគំនិតជា
ច្រើនដើម្បីរួមចំណែកជំរុញខ្លាំងកំណែទម្រង់បែបបទរដ្ឋបាល កែលំអរ បរិយាកាស
វិនិយោគអាជីវកម្មដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ