លើកសរសើរសិស្ស និស្សិត និងយុវជនជនជាតិភាគតិចឆ្នើមចំនួន ១៤៣ នាក់

(VOVWORLD) - ក្នុងឆ្នាំនេះ មានសិស្ស និស្សិតនិងយុវជនជនជាតិភាគតិចឆ្នើមចំនួន ១៤៣ នាក់ មកពីជនជាតិចំនួន ៥១ នៅតាមខេត្ត ក្រុងចំនួន ៥០ ត្រូវបានលើកសរសើរ។
លើកសរសើរសិស្ស និស្សិត និងយុវជនជនជាតិភាគតិចឆ្នើមចំនួន ១៤៣ នាក់ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang និងរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ លោក Hau A Lenh ប្រគល់ប័ណ្ណសរសើរដល់និស្សិតនិងយុវជនជនជាតិភាគតិចឆ្នើមក្នុងឆ្នាំ ២០២៣។ (រូបថត៖ An Dang/VNA)
កាលពីយប់ថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការជនជាតិបាន សម្របសម្រួលជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល រៀបចំកម្មវិធីលើកសរសើរ សិស្ស និស្សិត និងយុវជនជនជាតិភាគតិចឆ្នើមលើកទី១០។
ក្នុងឆ្នាំនេះ មានសិស្ស និស្សិតនិងយុវជនជនជាតិភាគតិចឆ្នើមចំនួន ១៤៣ នាក់ មកពីជនជាតិចំនួន ៥១ នៅតាមខេត្ត ក្រុងចំនួន ៥០ ត្រូវបានលើកសរសើរ។
ទាំងនេះគឺជាសិស្សជនជាតិភាគតិចដែលបានឈ្នះរង្វាន់នៅក្នុងការប្រឡងសិស្សពូកែ និងការប្រឡងវិទ្យាសាស្ត្រ បច្ចេកវិទ្យាថ្នាក់ជាតិ ឬប្រឡងជាប់សាកល វិទ្យាល័យ និងវិទ្យាស្ថាននានាដោយពិន្ទុខ្ពស់។ គំរូមួយក្នុងចំណោមគំរូឆ្នើមទាំងនេះគឺ យុវជន Vi Duong Phong ជនជាតិ Thai នៅខេត្ត Nghe An។ Phong គឺជាអ្នកនិពន្ធនៃ គម្រោងផលិតក្រណាត់ចរបាប់ពីសំបកចេក និងដើមឈើឧស្សាហកម្មមួយចំនួនដែល បានឈ្នះមេដាយមាស និងពានរង្វាន់ពិសេសនៅឯព្រឹត្តិការណ៍អូឡាំពិកការច្នៃប្រឌិត និងនីយបត្រតក្កកម្មវិទ្យាសាស្ត្រអន្តរជាតិដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។ Phong បានចែករំលែកថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមពិធីលើកតម្កើងដ៏មានអត្ថន័យបែបនេះ។ ខ្ញុំមានអារម្មណ៍រីករាយ និងសុភមង្គលណាស់។ ខ្ញុំនឹងខិតខំអភិវឌ្ឍន៍ផលិតផលដើម្បីជួយស្រុកកំណើតរបស់ខ្លួនឱ្យកាន់តែរីកចម្រើន និងត្រូវបានមនុស្សស្គាល់ដល់ យ៉ាងច្រើន ហើយទៅថ្ងៃអនាគត ខ្ញុំនឹងខិតខំថែរក្សា និងអភិវឌ្ឍន៍អត្តសញ្ញាណរបស់ ជនជាតិខ្លួនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ